បារាំង​ដាក់ពង្រាយ​ប៉ូលិស​១១០.០០០​នាក់​ត្រៀម​សំរាប់​វើ​ល​ខាប់​ថ្ងៃអាទិត្យ​នេះ​

934
ចែករម្លែក

​អាជ្ញាធរ​បារាំង​នឹងដាក់​ពង្រាយ​ប៉ូលិស​និង​សន្តិសុខ​១១០.០០០​នាក់​នៅ​ទូទាំងប្រទេស​បារាំង​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ធានា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​តាម​បណ្តា​ដង​វិថី​ធំៗ​។

​ប្រសិនបើ​ក្រុម​Les Bleus​ឈ្នះ​ការប្រកួត​វើ​ល​ខាប់​(World Cup)​នៅ​ថ្ងៃអាទិត្យ​ទី​១៥​កក្កដា បន្ទាប់ពី​មានការ​វាយប្រហារ​លើ​ហ្វូងមនុស្ស​និង​គោលដៅ​មិនសូវ​សំខាន់​​ផ្សេងៗ​អស់​ពេល​រាប់​ឆ្នាំ​។​

​មនុស្ស​រាប់ម៉ឺន​នាក់​បាន​ហូរ​ចូល​មហាវិថី​ឆេ​ម អា​លី​ហ្សេ កាលពី​ថ្ងៃ​អង្គារ​មុន​បន្ទាប់ពី​បារាំង​ឈ្នះ​ការប្រកួត​និង​ឡើងមក​ការប្រកួត​វគ្គ​ផ្តាច់​ព្រាត់​។​ការរៀបចំ​សន្តិសុខ​ដ៏​ធំ​​នេះ​ក៏​កើតឡើង​ជួន​គ្នា​នឹង​ពេល​បារាំង​ប្រារព្វ​ទិវា​Bastille Day​នៅ​ថ្ងៃ​សៅរ៍​ទី​១៤​កក្កដា​។​

​នៅ​ក្រុងប៉ារីស​និង​សង្កាត់​ជិតៗ​នោះ មានការ​រៀបចំ​សន្តិសុខ​ដ៏​ធំ ពាក់ព័ន្ធ​នឹង​ប៉ូលិស​១២.០០០​នាក់​សំរាប់​ចុង​សប្តាហ៍​នេះ និង​បុគ្គលិក​ពេទ្យ​បំរុង​៣.០០០​ក៏ត្រូវ​បាន​ត្រៀម​​ជាស្រេច​។​

​កម្លាំង​ប៉ូលិស​មិនដែល​ជួប​ព្រឹត្តិការណ៍​អ៊ូអែរ​ដូច្នេះ​ទេ​ចាប់តាំងពី​ឆ្នាំ​១២ កក្កដា ឆ្នាំ​១៩៩៨ នៅពេល​អ្នកគាំទ្រ​១,៥​លាន​នាក់​នាំគ្នា​សំរុកចូល​វិថី​ឆេ​ម អា​លី​ហ្សេ​បន្ទាប់ពី​បារាំង​​ឈ្នះ​វើ​ល​ខាប់​ជា​លើកដំបូង​។​

​តែ​បច្ចុប្បន្ន​មិន​ដូច​កាលពី​២០​ឆ្នាំមុន​ទេ បារាំង​ឥឡូវ ប្រឈម​ការវាយប្រហារ​ភេរវកម្ម​ពី​ពួក​ជី​ហាត​ដែល​បានធ្វើការ​វាយប្រហារ​ជាប្រចាំ​ចាប់តាំងពី​ការសម្លាប់​រង្គាល​នៅ​​ស្នាក់ការ​កាសែត​Charlie Hebdo ក្នុង​ឆ្នាំ​២០១៥​។​

​ក្នុងករណី​បារាំង​ឈ្នះ​ពាន​វើ​ល​ខាប់ ប៉ូលិស​ប្រមាណ​៤.០០០​នាក់​នឹង​ឈរជើង​នៅ​ក្រុងប៉ារីស​នៅ​យប់​ថ្ងៃអាទិត្យ ៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម