ដោយបាយ័ន/សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបានអះអាងថា ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (២០២២~២០២៥) ដែលបានប្រកាសកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំម ២០២៣ បានអះអាងថា ក្រុងសៀមរាបជាទីក្រុងមួយដែលទទួលបានជ័យលាភី ផ្ការំដួលបីទង លើកទី៣។
ប្រភពដដែលបានបន្តថា ក្រៅពីនោះទីក្រុងនេះក៏បានទទួលពានរង្វាន់ជ័យលាភី លេខ៣ ជាទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេ ប្រចាំឆ្នាំ២០២២ (Best Countdown City of The Year 2022) ផងដែរ។
រដ្ឋបាលខេត្តសៀមរាបបានប្រកាសថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបដែលបានចូលរួមគាំទ្រ និងចូលរួមនូវសកម្មភាពនានាដែលធ្វើឱ្យក្រុងសៀមរាបបានក្លាយជាទីក្រុងស្អាត ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាបក៏សូមថ្លែងអំណរគុណដល់ភ្ញៀវទេសចរ ដែលបានអញ្ជើញមកទស្សនាកំសាន្តអំឡុងពេលបុណ្យឆ្លងឆ្នាំសកលផងដែរ៕/PC