មនុស្ស​រាប់ពាន់នាក់​ដើរ​តាម​ដងផ្លូវ​ទីក្រុង​ឡុង​ដ៍​តវ៉ា​ប្រឆាំង​ត្រាំ​

1007
ចែករម្លែក

​បាតុករ​រាប់សិប​ពាន់​នាក់​បានធ្វើ​បាតុកម្ម​នៅ​ក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សុក្រ​ទី​១៣​កក្កដា​ប្រឆាំងនឹង​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ដែល​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​របស់គាត់​ទៅកាន់​ចក្រភព​អង់គ្លេស​ត្រូវបាន​រំខាន​ដោយ​ការវាយប្រហារ​មិន​ប្រក្រតី​របស់លោក​ទៅលើ​យុទ្ធសាស្ត្រ Brexit របស់​នាយករដ្ឋមន្ត្រី​ថេ​រ៉េ​សា មេ​។​

​ស្លាក​សញ្ញា​តវ៉ា​មួយចំនួន​សរសេរថា “​ចេញទៅ​ត្រាំ​”, “​នេះ​ជាការ​ដើរ​ក្បួន​តស៊ូ​” និង “​ម្តាយ​របស់ខ្ញុំ​មិន​ចូលចិត្ត​អ្នកឯង​ទេ តែ​គាត់​ចូលចិត្ត​មនុស្ស​គ្រប់គ្នា​” ខណៈដែល​ពួក​បាតុករ​បាន​ដើរ​ដង្ហែ​តាមផ្លូវ Oxford ឆ្ពោះទៅ​ទីលាន Trafalgar Square​។​

​ក្រុមបាតុករ​បាន​ស្រែកថា “​គ្មាន​ត្រាំ គឺ គ្មាន KKK គ្មាន​អាមេរិក​ហ្វា​ស៊ី​ស​!”​។​

​ក្រុមអ្នកតវ៉ា​ខ្លះ​បាន​គោះ​ឆ្នាំង​និង​ខ្ទះ និង​អ្នក​ខ្លះទៀត​បាន​ផ្លុំត្រែ ហើយ​មនុស្ស​ជាច្រើន​បាន​កាន់​បា​ឡុង​ពណ៌​ទឹកក្រូច ដែល​សរសេរថា “​បញ្ឈប់​ត្រាំ​”​។​

​អ្នកស្រី ច​ច​ជី​ណា រ៉ូ​ស អាយុ ៤២ ឆ្នាំ​បាន​និយាយថា “​លោក ដូ​ណា​ល់ ត្រាំ គឺជា​មនុស្ស​ស្អប់​ស្រីៗ អួត​ក្អេងក្អាង ស្អប់ខ្ពើម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ស្អប់​ពូជសាសន៍​ដទៃ និង​ជំរុញ​ឱ្យ​មនុស្ស​ប្រកាន់​បក្ខពួក​!” ។​

​បាតុករ​ឈ្មោះ ហ្គ្រែ​ន វ៉ា​យ អាយុ ៣២ ឆ្នាំ​បាន​កាន់​ស្លាក​សញ្ញា​មួយ​បង្ហាញ​ត្រាំ​ជា​រូប​បក្សី​របស់ Twitter ដែល​ពាក់​ឡូហ្គោ​ទង់​របស់​បក្ស​ណា​ស៊ី​នៅលើ​ដៃ​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

បាតុករ​អង់គ្លេស​រាប់ពាន់នាក់​ធ្វើបាតុកម្ម​ប្រឆាំង​ត្រាំ​នៅតាម​ផ្លូវ​ក្នុង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម