​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តារា​លំដាប់ៗ​នៅក្នុង​ហូលីវូដ​បាន​ស្លៀក​ឈុត​ទាក់ទាញ​បំផុត​របស់​ពួកគេ​សម្រាប់​កម្មវិធី​ប្រគល់​ពានរង្វាន់ Screen Actors Guild Awards លើក​ទី ២៩ ដែល​ធ្វើឡើង​នៅ​អគារ Fairmont Century Plaza ក្នុង​ទីក្រុង​ឡូ​សអាន់​ជើ​ឡេស រដ្ឋ​កាលីហ្វ័​រញ៉ា កាលពី​ថ្ងៃអាទិត្យ ទី​២៦​កុម្ភៈ​។​

​នាង​ហ្សេ​ន​ដា​យ៉ា (Zendaya) វ័យ ២៦ ឆ្នាំ​បាន​ចាប់ផ្ដើម​ការដើរ​លើ​កម្រាលព្រំ​ក្រហម​ក្នុង​ស្ទីល​ដ៏​អស្ចារ្យ ដោយ​មក​ដល់​ក្នុង​ឈុត​រ៉ូប​ពណ៌​ផ្កាឈូក​គ្មាន​ខ្សែ ដែល​មាន​ក្បាច់​ផ្កា​ផុស​តុបតែង​លើ​សំពត់​រ៉ូប​។​

​តារា​ស្រី​រូបនេះ​បាន​បង្ហាញ​រាង​ស្លីម​របស់​នាង​ក្នុង​ឈុត​រ៉ូប Valentino ដែល​គ្របដណ្តប់​ដោយ​ផ្កា​កុលាប​ធ្វើ​ពី​ក្រណាត់​ចំនួន ១៩០ ក្នុង​ពណ៌​ដូចគ្នា​។​

​ចំណែក​នាង ជេស​ស៊ីកា ឆា​ស្ទេន (Jessica Chastain) បង្ហាញ​ខ្លួន​ក្នុង​រ៉ូប Zuhair Murad ពណ៌​ផ្កាឈូក​ចាស់ អម​ជាមួយ​សក់​រលើបរលោង​និង​បបូរមាត់​ពណ៌​ក្រហម​ឆ្អៅ ដោយ​ជួយ​បំពេញ​នូវ​ឈុត​រាង​ផ្កាភ្លើង​របស់​នាង​។​

​នាង អែន​ជេឡា បាស​សេត (Angela Bassett) បាន​ស្លៀកពាក់​រ៉ូប Giambattista Valli ពណ៌​លឿង​ដិត ជាមួយ​សក់រួញ​អង្កាញ់ៗ ខណៈ​នាង អូ​ប្រេ ប្លា​ហ្សា (Aubrey Plaza) បង្អួត​ក្បាលពោះ​របស់​នាង​ក្នុង​ឈុត​ពណ៌​សូកូឡា ដែល​កាត់​ដោយ​អ្នក​ច្នៃ​ម៉ូត​ឈ្មោះ មី​សែ​ល កូស (Michael Kors)៕

(​រាប់​ពីឆ្វេង​) នាង​ហ្សេ​ន​ដា​យ៉ា នាង ជេស​ស៊ីកា ឆា​ស្ទេន នាង អែន​ជេឡា បាស​សេត និង នាង អូ​ប្រេ ប្លា​ហ្សា ស្លៀកពាក់​ឈុត​ទាក់ទាញ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់ Screen Actors Guild Awards លើក​ទី ២៩ កាលពី​ថ្ងៃអាទិត្យ