លី​វើ​ភូ​ល​យល់ព្រម​ចំណាយ​១៣,៧៥​លាន​ផោន ដើម្បី​ផ្ទេរ ហ្សឺ​ដាន សា​ហ្គី​រី​

978
ចែករម្លែក

​ក្លិប​លី​វើ​ភូ​ល​បាន​យល់ព្រម​ផ្ទេរ​កីឡាករ ហ្សឺ​ដាន សា​ហ្គី​រី (Xherdan Shaqiri) របស់​ក្លិប Stoke City ក្នុងតម្លៃ​១៣,៧៥​លាន​ផោន​។ កីឡាករ​សញ្ជាតិ​ស្វ៊ី​សរូប​នេះ ​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្លឹប Lazio ផងដែរ ប៉ុន្តែ​ចង់ភ្ជាប់ ទំនាក់ទំនង​ជាមួយ​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) នៅ​ពហុ​កីឡដ្ឋាន Anfield ។​
​ ​
​សា​ហ្គី​រី នឹង​ប្រកួតប្រជែង​ជាមួយ​កីឡាករ សា​ឌី​អូ ម៉េ​ន (Sadio Mane) និង ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) ស្របពេល អា​ឡិ​ក អុក​ស្លេ​ដ ឆេ​ម​បឺ​ឡេ​ន (Alex Oxlade Chamberlain) បន្ត​សះស្បើយ​ពីរ​បួស​។​
​ ​
​ក្លិប Stoke City ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ សា​ហ្គី​រី ពី​ក្លិប Bayern Munich កាលពី​ឆ្នាំ​២០១៥ ហើយ​កីឡាករ​រូបនេះ​នៅសល់​កិច្ចសន្យា​ពីរ​ឆ្នាំ​ទៀត ប៉ុន្តែ​ក្លឹប Stoke City ដែល​កំពុងតែ​ត្រ​ដាប ត្រ​ដួស​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ហ្គែ​រី រ៉ូ​វ៉េ​ត (Gary Rowett) នោះ​តម្រូវ​ឲ្យ​កីឡាករ​រូបនេះ ចាកចេញ​នៅ​រដូវក្តៅ​នេះ ហើយ​ចង់​ឲ្យ​សម្រេច​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន​ឆាប់​។​

​ក្រុម​លី​វើ​ភូ​ល​នឹងធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​២១​ខែកក្កដា​សម្រាប់​ដំណើរ​ប្រកួត​ពេញ​មួយ​សប្តាហ៍ ហើយ​ពួកគេ​នឹង​ជួប​ប្រកួត​ជាមួយ​ក្រុម Dortmund ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត មុនពេល​ត្រឡប់មក​ចូល​ជំរំ​ហ្វឹកហាត់​វិញ​។​
​ ​
​លោក ក្លប់ នឹងមាន សា​ហ្គី​រី ជា​ផ្នែក​នៃ​ក្រុម​ជម្រើស​របស់លោក​ដែល​ត្រូវធ្វើ​ដំណើរ ទៅ​សហរដ្ឋ អាមេរិក ហើយ​កីឡាករ​រូបនេះ​អន្ទះសា​ចង់​ផ្ទេរ​ឲ្យ​បាន​ឆាប់​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ហ្សឺ​ដាន សា​ហ្គី​រី (Xherdan Shaqiri)

ទីតាំងផ្សាយពាណិជ្ជកម្ម