ក្រុម​អ្នកគាំទ្រ​អង់គ្លេស​ទាមទារ​ឲ្យ ហ្វី​ហ្វា ស៊ើបអង្កេត​អាជ្ញាកណ្តាល​ដែល​ដឹកនាំ​ការប្រកួត រវាង​អង់គ្លេស​និង​ក្រូ​អាស៊ី​ឡើងវិញ​

1023
ចែករម្លែក

​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​អំពាវនាវ​ឲ្យ​ហ្វី​ហ្វា​( FIFA) ស៊ើបអង្កេត​លើ​អាជ្ញាកណ្តាល​លោក គូ​នី ខា​គ័​រ (Cuneyt Cakir) បន្ទាប់ពី​ក្រុម​ក្រូ​អាស៊ី​យកឈ្នះ​ក្រុម​អង់គ្លេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នៅ​វើ​ល​ខាប់​។​
​ ​
​ក្រុម​អ្នកគាំទ្រ​ចោទប្រកាន់​អាជ្ញាកណ្តាល​រូបនេះ​ថា មាន​ភាពលម្អៀង​ទៅលើ​ក្រុម​ក្រូ​អាស៊ី ហើយ​ពួកគេ​បានធ្វើការ​រិះគន់​និង​កំហឹង​របស់​ពួកគេ​តាម​បណ្តាញ​សង្គម​។​
​ ​
​កីឡាករ​ទាំងពីរ​ក្រុម​នេះ ហាក់ដូចជា​បង្ហាញ​ភាព​អត់ធ្មត់​និង​បន្ត​លេង​រហូតដល់​ចប់​ការប្រកួត ៩០​នាទី​។​
​ ​
​ប៉ុន្តែ​អ្នកគាំទ្រ​អង់គ្លេស​មួយចំនួន​មិន​សប្បាយចិត្ត ហើយ​ចោទប្រកាន់​មន្ត្រី​អាជ្ញាកណ្តាល​រូបនេះ​ថា ផ្តល់​បាល់​ហ្វ្រី​ឃី​ក​ច្រើន​ដល់​ក្រុម​ក្រូ​អាស៊ី​និង​ខកខាន​មិនបាន​ពិន័យ​ក្រុម​ក្រូ​អាស៊ី​នៅពេល​មាន​កំហុស​។​
​ ​
​ឧទាហរណ៍​មួយ គឺថា លោក ខា​គ័​រ មើលរំលង​ការទា​ត់បាល់​ខ្ពស់​របស់​កីឡាករ អ៊ី​វ៉ាន ភើ​រី​ស៊ី​ក (Ivan Perisic) ដែល​ស្ទើរតែ​ប៉ះ​ក្បាល​របស់​ខ្សែការពារ ខាយ វ៉ក​ឃ័​រ (Kyle Walker) នៅពេល​ក្រុម​ក្រូ​អាស៊ី​តាម​ស្មើ​។​
​ ​
​អ្នកគាំទ្រ​ម្នាក់​សរសេរថា “​នេះ​គឺជា​អាជ្ញាកណ្តាល​អន់​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល​១០​ឆ្នាំ សម្រាប់​ការប្រកួត​រវាង​ក្រុម​ក្រូ​អាស៊ី​និង​ក្រុម​អង់គ្លេស​។ FIFA គួរតែ​ស៊ើបអង្កេត​លោក ខូ​នី ខា​គ័​រ ។ គាត់​ធ្វើ​ឲ្យ​ខូចការ​ប្រកួត​ដ៏​ល្អ ធ្វើការ​សម្រេចចិត្ត​មិន​ច្បាស់លាស់​ច្រើនលើកច្រើនសា​”​។​
​ ​
​អ្នកគាំទ្រ​ម្នាក់ទៀត​បន្ថែមថា “​ខ្ញុំ​សុំ​អង្វរ​ឲ្យ FIFA ស៊ើបអង្កេត​ការ​កាត់សេចក្តី​របស់លោក ខូ​នី ខា​គ័​រ​អំឡុង​ការប្រកួត​រវាង​ក្រុម​អង់គ្លេស​និង​ក្រុម​ក្រូ​អាស៊ី​។​មិនគួរ​បណ្តោយ​ឲ្យ​មន្ត្រី​អាជ្ញាកណ្តាល រូបនេះ​ដឹកនាំ​ការប្រកួត​ដ៏​សំខាន់​នេះ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អាជ្ញាកណ្តាល​លោក គូ​នី ខា​គ័​រ (Cuneyt Cakir)

ទីតាំងផ្សាយពាណិជ្ជកម្ម