ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសុំឱ្យសិង្ហបុរីលើកទឹកចិត្តជំរុញការតភ្ជាប់ជាពិសេសការតភ្ជាប់តាមផ្លូវអាកាសជួយជំរុញឲ្យទេស ចរណ៍ដែលមកដល់សិង្ហបុរីហើយឱ្យបានមកដល់កម្ពុជាផង។ជាមួយនេះសុំឲ្យជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងកិច្ច សហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិ បាលផងដែរ ។

សម្ដេចតេជោបានស្នើបែបនេះនៅក្នុង ឱកា សអនុញ្ញាតិឲ្យលោកLAU PEET MENG ប្រធានស្ថាប័នចារកម្ម​ស៊ីវិលសិង្ហបុរីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ២៨ កុម្ភៈ ២០២៣ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសារឲ្យដឹងបន្ទាប់ពីជំនួបនោះថាលោក LAU PEET MENG បានគោរពជំរាបជូនសម្ដេច ថា លោកបានមកកាន់កម្ពុជាកាលពីឆ្នាំ ២០ ២០ ហើយមកលើកនេះលោកពិនិត្យឃើញកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងជាមួយសុខសន្តិភាពនិងសិ្ថរភាពនៅកម្ពុជា ។ លោកបានគោរពអបអរសាទរជូនចំពោះស ម្ដេចតេជោដែលបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុ ជាទទួលបានដែលជោគជ័យ ។ លោកបន្ត ថាសម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែដឹក នាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានជោគជ័យប៉ុណ្ណោះទេថែមទាំងបានចូលរួមស្វែងរកសុខសន្តិភាពសម្រាប់តំបន់និងពិភពលោកទៀតផង។

ក្នុងឱកាសនោះដែរលោក LAU PEET MENG បានគោរពសុំអនុសាសន៍ដ៏ខ្ពង់ ខ្ពស់ពីសម្ដេចតេជោដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរីឲ្យបានកាន់តែខ្លាំងឡើង ។

ជាការច្រើនដល់សម្ដេចតេជោបានថ្លែងអំ ណរគុណជូនចំពោះលោក LAU PEET MENG ចំពោះការវាយតម្លៃលើវឌ្ឍនភាពរបស់កម្ពុជានិងវឌ្ឍនភាពលើកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុ ជា។

សម្តេចតេជោបានមានប្រសាសន៍ថាជោគ ជ័យនៃកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជាគឺបានមកពីអ្នកចូ លរួមពាក់ព័ន្ធទាំងអស់។ក្នុងន័យនេះសម្ដេ ចតេជោបានថ្លៃអំណរគុណចំពោះប្រទេសសិង្ហបុរីផងដែរដែលបានមកចូលរួមធ្វើឲ្យគេចប្រជុំកំពូលអាស៊ាន,កិច្ចប្រជុំកំពូលពាក់ព័ន្ធទទួលបានដោយជោគជ័យ។

សម្ដេចតេជោបានផ្ដល់អនុសាសន៍ឲ្យ LAU PEET MENG សុំឱ្យសិង្ហបុរីលើកទឹកចិត្តជំរុញការតភ្ជាប់ជាពិសេសការតភ្ជាប់តាមផ្លូវអាកាសជួយជំរុញឲ្យទេសចរណ៍ដែលមក ដល់សិង្ហបុរីហើយឱ្យបានមកដល់កម្ពុជាផង ,ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័ យអប់រំនិងកិច្ចសហប្រតិបត្តិការលើការផ្ដល់សេវាសុខាភិបាលផផដែរ ៕