ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ខែកុម្ភៈនេះបានចេញបទបញ្ជាឱ្យអ្នកទទួលខុសត្រូវដែលបាន​ចាប់យកសត្វក្ងោក​របស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះយកទៅជូនដ ល់ផ្ទះវិញជាបន្ទាន់នៅថ្ងៃនេះ។

ការដាក់បទបញ្ជារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីធ្វើឡើងបន្ទាប់ពីសម្ដេចទទួលបាននូវសំណូមពរពីមជ្ឈដ្ឋាននានាក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារនៅស្រុកបរិបូរ ណ៍ខេត្តកំពង់ឆ្នាំង គ្រាសម្ដេចក៏ជាអ្នកដែលចិញ្ចឹមសត្វក្ងោកដូចគ្នាដែរនេះ។សម្តេចគូសបញ្ជាក់ថាសម្តេចមិនយល់ស្របនឹងទង្វើបែបនេះនោះទេ។

សម្តេចថ្លែងដូច្នេះថា «ខ្ញុំសូមចេញបទបញ្ជាបន្ទាន់សូមឲ្យអ្នកទទួលខុសត្រូវដែលបាន យកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះយកទៅជូនដល់ផ្ទះវិញ តែម្ដង។ ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេយើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ប្រសិនបើខ្វះការថែទាំខ្វះការ យកចិត្តទុកដាក់»។

សម្តេចបានលើកឡើងទៀតថាសម្តេចក៏ធ្លាប់បានចិញ្ចឹមសត្វក្ងោកផងដែរ ។ ប៉ុន្តែដោយសារបារម្ភពីសុវ​ត្ថិភាពចៅៗ សម្តេចក៏សម្រេចចិត្តឱ្យទៅកូនសម្តេចចិញ្ចឹមវិញ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា គ្មា នហេតុផលណាមួយដែលត្រូវចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹមយកមកទុក​នៅកន្លែងចិញ្ចឹមសត្វហើយចាត់ទុកថាជាអំពើខុសច្បាប់នោះទេក្នុងករណីដែលច្បាប់មាន ចែង ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើដល់អ្នកច្បាប់ធ្វើការជាបន្ទាន់ដើម្បីធ្វើវិសោធនកម្មច្បាប់លុបចោលនូវកថាខណ្ឌណា​ដែលទាក់ទងនឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋដែលគួរតែលើកទឹកចិត្តឱ្យប្រ ជាជនចិញ្ចឹមជំនួសការរារាំង​នៃការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឱ្យ មន្រ្តីនៅក្នុងក្រសួងកសិកម្មត្រូវដឹកជញ្ជូនសត្វនេះទៅដល់ផ្ទះ​អ្នកចិញ្ចឹមឱ្យបានឆាប់តាមដែលអាច​ធ្វើទៅបានពោលគឺធ្វើនៅថ្ងៃនេះតែម្តងគឺគ្មានការរង់ចាំដែលនេះជាបទ​បញ្ជារបស់នាយករដ្ឋមន្រ្តីដែលមិនអាចមិនអនុវត្តបានឡើយ ៕