ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ កាលពីថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាដែលអមដំណើរដោយអ្នកជំនាញខាងទីលានបានចុះទៅពិនិត្យ
មើលទីតាំង៣កន្លែងនៅខេត្តព្រះសីហនុ ដែលត្រៀមសម្រាប់ប្រកួតស៊ីហ្គេម។
សូមបញ្ជាក់ថានៅខេត្តព្រះសីហនុទទួលធ្វើម្ចាស់ផ្ទះប្រកួតកីឡាចំនួន៣ប្រភេទក្នុងនោះកីឡាលើទឹក២ប្រភេទនិងកីឡាលើគោកក្រៅសាល(Out-Door)មួយប្រភេទ។
កីឡាលើទឹកចំនួន២ប្រភេទនោះគឺប្រភេទកីឡាទូកក្ដោង និងកីឡាម៉ូតូទឹកចំពោះកីឡាក្រៅសាលលេងលើគោកនោះគឺប្រភេទបាល់ទះលើឆ្នេរខ្សាច់។
សម្រាប់ទីតាំងទាំង៣នោះមិនមានបញ្ហាអ្វីចោទឡើយព្រោះប្រភេទម៉ូតូទឹកកម្ពុជាធ្លាប់រៀបចំការប្រកួតជាលក្ខណៈអន្តរជាតិធំៗពិសេសក្នុងពិធីបុណ្យសមុទ្រ។សម្រាប់ប្រភេទកីឡា
ទូកក្ដោងវិញកម្ពុជាធ្លាប់ធ្វើជាម្ចាស់នៃការប្រកួតទូកក្ដោងជើងឯកអាស៊ីអាគ្នេយ៍។ចំពោះបាល់ទះលើឆ្នេរខ្សាច់ក៏កម្ពុជាធ្លាប់រៀបចំការប្រកួតញឹកញាប់ដែរ។
សម្រាប់ប្រភេទកីឡាលើទឹកគឺនៅតែរៀបចំគោលដៅកំណត់សម្រាប់ដំណើរ និងគោលដៅមកដល់ទីតែប៉ុណ្ណោះ៕ P / N