កម្មវិធី​ប្រកួត​បាល់ទាត់​វើ​ល​ខាប់ ថ្ងៃ​សៅរ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨

1790
ចែករម្លែក

​វិភាគ​គូ​ល្អ​
Belgium Vs England
​ ​
​ទស្សនិកជន​នឹង​បាន​ទស្សនា​ការប្រកួត​មួយ​ដែល​នឹង​សម្រេចសេចក្តី​ថា ក្រុម​ណាមួយ​នឹង​ទទួលបាន ចំណាត់ថ្នាក់​លេខ​៣​និង​លេខ​៤​។ ក្រុម​បែលហ្ស៊ិក​និង​ក្រុម​អង់គ្លេស​ចាប់ផ្តើម​យុទ្ធនាការ​វើ​ល​ខាប់ ក្នុង​ពូ​ល​ជាមួយគ្នា ហើយ​នៅពេលនេះ ពួកគេ​នឹង​មក​ប្រឈមមុខ​ដាក់គ្នា​ជាថ្មីទៀត​ក្នុងការ​ប្រកួត មួយ​ដែល​គេ​ចាត់ទុកថា ជាការ​ប្រកួត​ដ៏​សំខាន់​និង​ប្រកបដោយ​កិត្តិយស​បំផុត​។​
​ ​
​ក្នុងជំនួប​កន្លងមក ក្រុម​បែលហ្ស៊ិក​បាន​យកឈ្នះ​ក្រុម​អង់គ្លេស​ក្នុង​លទ្ធផល​១-០ ដោយ​ក្រុម​ទាំងពីរ សុទ្ធតែ​លាក់​ជើង​កីឡាករ​សំខាន់ៗ​ដូចគ្នា​។ សម្រាប់​រាត្រី​ថ្ងៃ​សៅរ៍​នេះ វា​មិនមែនជា​ការប្រកួត ក្នុង​ពូ​ល​ទេ ប៉ុន្តែ​វា​ជាការ​ប្រកួត​សំខាន់​រក​ចំណាត់ថ្នាក់​លេខ​៣​និង​លេខ​៤ ដែល​ក្រុម​ទាំងពីរ​ត្រូវ បញ្ចេញ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​ចំណាត់ថ្នាក់​ខ្ពស់បំផុត​។​
​ ​
​អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) គឺជា​កីឡាករ​ឆ្នើម​របស់​ក្រុម​បែលហ្ស៊ិក​ហើយ​ធ្វើបាន​ល្អ​នៅ​វគ្គ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ប៉ុន្តែ​កីឡាករ​រូបនេះ​មិនអាច​ជួយ​ក្រុម​បែលហ្ស៊ិក​សម្រេច​ក្តី​សុបិន​ឆ្លង ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បានទេ​។ ការបង្ហាញ​សមត្ថភាព​របស់​កីឡាករ​រូបនេះ​បង្ក​ឲ្យ​មាន​ពាក្យ​ចរ​ចាម អា​រ៉ា​ម​ស្តីពី​ការផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ ដែល​អាច​នឹង​ជំនួស​តំណែង​របស់ គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ផងដែរ​។​
​ ​
​មិន​ខុសពី ហា​ហ្សា​ដ ប៉ុន្មាន​ទេ ក្តីសង្ឃឹម​របស់​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) នៅ​វើ​ល​ខាប់​ក៏បាន​ខូចខាត​ផងដែរ ប៉ុន្តែ​នៅមាន​ឱកាស​តិចតួច​ក្នុងការ​ទទួលបាន​ពាន​ស្បែកជើង មាស​។ គូប្រជែង​របស់ លូ​កា​គុ គឺ​ខ្សែប្រយុទ្ធ​អង់គ្លេស ហ៊ែ​រី ខេន (Harry Kane) ដែលមាន​២​គ្រាប់​នាំមុខ ប៉ុន្តែ​ពីរ​ប្រកួត​ចុងក្រោយ​រក​មិនបាន​១​គ្រាប់​សោះ​។​
​ ​
​សម្រាប់​ក្រុម​អង់គ្លេស​វិញ មាន​កីឡាករ​ជាច្រើន​នៅមាន​ការនឿយហត់​នៅឡើយ​ដោយសារ​លេង ថែម​ម៉ោង​៣០​នាទី​ជាមួយ​ក្រុម​ក្រូ​អាស៊ី ហើយ​គ្រូបង្វឹក​អង់គ្លេស ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) នឹង​រុះរើ​ក្រុម​ឡើងវិញ​។ ខ្សែការពារ ហ្គែ​រី ខេ​ហ៊ីល (Gary Cahill) ប្រហែលជា ចាប់ផ្តើម​បង្ហាញមុខ​នៅក្នុង​ការប្រកួត​ចុងក្រោយ​នេះ​។ កីឡាករ រូ​បេន ឡូ​ហ្វ​ធឹ​ស​ឈី​ក ហ្វា​បៀ​ន ឌែ​ល និង ជែក បាត់​លែ​ន អាចនឹងទទួល​បាន​ឱកាស​បង្ហាញមុខ​ផងដែរ​៕

​លទ្ធផល​វើ​ល​ខាប់​
​ក្រុម​បែលហ្ស៊ិក​
Belgium 3-0 Panama
Belgium 5-2 Tunisia
Belgium 1-0 England
Belgium 3-2 Japan
Belgium 2-1 Brazil
Belgium 0-1 France

​ក្រុម​អង់គ្លេស​
England 2-1 Tunisia
England 6-1 Panama
England 0-1 Belgium
England 1-1 Colombia (4-3 in penalties)
England 2-0 Sweden
England 2-1 Croatia
​ទស្សន​: Belgium 2-2 England

ទីតាំងផ្សាយពាណិជ្ជកម្ម