ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២៣ ​នេះ លោក ប្រាក់​ សោភ័ណ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានគណៈកម្មការវាយតម្លៃ កម្រិតកែប្រែខ្លួនរបស់ទណ្ឌិត សម្រាប់បន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើ សុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យ ពិសាខបូជា ឆ្នាំ២០២៣​ ដែលរៀបចំនៅបន្ទប់ប្រជុំអង្គភាពពន្ធនាគារ ខេត្តសៀមរាប ខាងមុខ ។

បន្ទាប់ពីអង្គប្រជុំពិនិត្យ ពិភាក្សា និងបូកសរុបកិច្ចប្រជុំរួចមក​ លោក​អភិបាលរងខេត្ត បានដឹកនាំគណៈកម្មការវាយ តម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត សម្រាប់បន្ធូរបន្ថយទោស ចុះបេីកប្រអប់សំបុត្រសិទ្ធិរបស់ជនជាប់ឃុំ នៅក្នុងពន្ធគារ​របស់គណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម​ និងចុះពិនិត្យមេីលស្ថានភាពជាក់ស្តែង របស់ជនជាប់ឃុំ៕/V/R