ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ២០២៣ នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីឆាឡាក់ (Amb. Michael Michalak)អនុប្រធានជាន់ខ្ពស់ ,ជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិករួមមានក្រុមហ៊ុន Conoco Phillips , ក្រុមហ៊ុន Ford, ក្រុមហ៊ុន RMA Group ,ក្រុមហ៊ុន Pfizer, ក្រុមហ៊ុន Visa, ក្រុមហ៊ុន Vriens & Partners នាល្ងាចថ្ងៃទី ២៨ ខែ កុម្ភៈ ២០ ២៣នៅវិមានសន្តិភាពរាជធានីភ្នំពេញ ៕