មហាសេដ្ឋី​ឥណ្ឌា​ផ្តួល​លោក​ជែក ម៉ា ឡើងមក​ក្លាយជា​កំពូល​អ្នក​មាននៅ​អាស៊ី​

1428
ចែករម្លែក
  • 232
    Shares

​លោក មូ​កេស អាំ​បា​នី (Mukesh Ambani) បាន​វ៉ា​ដាច់​លោក ជែក ម៉ា ស្ថាបនិក​ក្រុមហ៊ុន Alibaba ដើម្បី​ក្លាយជា​អ្នកមាន​បំផុត​នៅ​អាស៊ី ខណៈដែល​លោក​បាន​ដឹកនាំ​ក្រុមហ៊ុន Reliance Industries ដើម្បី​រំខាន​ដល់​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​ជា​ប្រធាន​ក្រុមហ៊ុន​ពហុ​ចម្រុះ​ចាប់ពី​ការ​ចម្រាញ់​ប្រេង​រហូតដល់​ទូរគមនាគមន៍​របស់​ឥណ្ឌា លោក​អាំ​បា​នី​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មានទ្រព្យ​សម្បត្តិ ៤៤,៣ ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃ​សុក្រ​ទី ១៣ កក្កដា​ជាមួយ​ភាគហ៊ុន​ក្រុមហ៊ុន Reliance Industries កើន ១,៦ ភាគរយ គឺ ១.០៩៩,៨ រូពី​ក្នុង​មួយ​សន្លឹក​ហ៊ុន​។ នេះ​បើ​យោងតាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​របស់​ប្លូ​ម​បឺ​ក (Bloomberg Billionaires Index)​។​

​ទ្រព្យសម្បត្តិ​របស់លោក​ម៉ា​មាន​ចំនួន ៤៤ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ចុងបញ្ចប់​នៃ​ការជួញដូរ​ផ្សារ​ហ៊ុន​កាលពី​ថ្ងៃ​សុក្រ​នៅ​សហរដ្ឋអាមេរិក កន្លែង​ដែល​ក្រុមហ៊ុន​នេះ​ត្រូវបាន​ចុះបញ្ជី​។​

​លោក​អាំ​បា​នី​បាន​បន្ថែម​ប្រាក់​ចំនួន ៤ ពាន់​លាន​ដុល្លារ​ចូលទៅក្នុង​ទ្រព្យសម្បត្តិ​របស់គាត់​នៅ​ឆ្នាំនេះ ខណៈដែល​ក្រុមហ៊ុន Reliance បាន​បង្កើន​សមត្ថភាព​ផលិតកម្ម​គីមី​ឥន្ធនៈ​របស់ខ្លួន​ទ្វេដង​ហើយ​វិនិយោគិន​ជាច្រើន​បាន​អបអរសាទរ​ចំពោះ​ភាពជោគជ័យ​នៃ​ការរីកចម្រើន​ខាង​ប្រព័ន្ធ​ទូរគមនាគមន៍​របស់​គាត់​គឺ Reliance Jio Infocomm ។​

​កាលពី​ដើមខែ​នេះ មហាសេដ្ឋី​រូបនេះ​បានបង្ហាញ​ផែនការ​ក្នុងការ​បង្កើន​អតិថិជន​ទូរគមនាគមន៍ ២១៥ លាន​នាក់​របស់គាត់​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​របស់គាត់ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​លក់រាយ​តាម​អន​ឡាញ​ដូចជា Amazon.com, Alibaba និង Walmart ។​

​លោក​ម៉ា​ម្ចាស់​ក្រុមហ៊ុន Alibaba Group Holding បាន​ខាត​ទ្រព្យសម្បត្តិ​ចំនួន ១,៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨៕ ដោយ៖ កញ្ញាដាលីស

លោក មូ​កេស អាំ​បា​នី

ទីតាំងផ្សាយពាណិជ្ជកម្ម