ចង​ផ្អោប​ដើមឈើ ហើយ​វ៉ៃ ៨០ រំពាត់​នៅ​ទីសាធារណៈ​ពីបទ​ផឹកស្រា​តាំងពី​មួយ​ទសវត្សរ៍​មុន​

1318
ចែករម្លែក

​បុរស​ម្នាក់​នៅ​ប្រទេស​អ៊ីរ៉ង់ ត្រូវបាន​សមត្ថកិច្ច​ដាក់ទណ្ឌកម្ម​ជា​សាធារណៈ​ដោយ​ការ​វាយ​ចំនួន ៨០ រំពាត់ បន្ទាប់ពី​ត្រូវបាន​ផ្តន្ទាទោស​កាលពី​មួយ​ទសវត្សរ៍​មុន​ពីបទ​ផឹកស្រា​ក្នុង​ពិធីមង្គលការ​មួយ ពេល​គាត់​មាន​អាយុ​ប្រហែល ១៤ ឆ្នាំ​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ថ្កោលទោស​ការដាក់ ទណ្ឌកម្ម នេះ​ថា “​គួរឱ្យ​ស្លុត​” បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បង្ហោះ​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ពី​បុរស​វ័យក្មេង​ម្នាក់​ត្រូវគេ​ចង​ផ្អោប​នឹង​ដើមឈើ​ដើម្បី​ទទួល​ទណ្ឌកម្ម​ពី​បុរស​ឈុតខ្មៅ​ពាក់​របាំងមុខ​ជិត ខណៈ​មហាជន​បាន​ត្រឹម​ឈរ​មើ​លពី​ចម្ងាយ​ដោយ​អារម្មណ៍​ខ្លោចចិត្ត​។​

​ការដាក់ទណ្ឌកម្ម​នេះ​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែកក្កដា នៅ​ទីលាន​នី​យ៉ា​ស​ម៉ាន់ (Niazmand Square) ក្នុង​ទីក្រុង​កា​ស្មា (Kashmar) ខេត្ត​រ៉ា​ហ្សា​វី ខូ​រ៉ា​សាន់ (Razavi Khorasan) ប្រទេស​អ៊ីរ៉ង់ ភាគ​ខាងជើង​។​

​យោងតាម​រដ្ឋអាជ្ញា​ក្រុង​កា​ស្មា បានឱ្យដឹងថា បុរស​រូបនេះ​បាន​ផឹកស្រា​កាលពី​ជាង​មួយ​ទសវត្សរ៍ មុន​អំឡុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ ដែល​បានកើត​មានការ​វាយតប់​គ្នា​បណ្តាលឱ្យ​យុវជន​អាយុ ១៧ ឆ្នាំ​ម្នាក់​បាត់បង់​ជីវិត​។ រដ្ឋអាជ្ញា​ដដែល​បាន​គូសបញ្ជាក់ថា បុរស​រូបនេះ​មិនជា​ប់​ពាក់ព័ន្ធ​នឹង ឃាតកម្ម នោះ​មែន ប៉ុន្តែ​ត្រូវតែ​ទទួល​ការផ្តន្ទាទោស​ពីបទ​ផឹកស្រា​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម