ដោយៈតារារិទ្ធ/ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនាឆ្នាំ២០២៣ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួនពីរខ្នងនិងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិ ទ្យាកម្ពុជា​ជិត៥ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍​កោះពេជ្រ។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡាបានឱ្យដឹងថាអគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះមានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹងនិងអ គារមហា​វិទ្យាល័យវិស្វកម្មសំណង់» ។ អគារទាំងពីរនេះត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរ ញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជានិងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះអគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹងមានកម្ពស់៧ជាន់និង​៧៣បន្ទប់មានបណ្តោយ ៤៨ម៉ែត្រនិងទទឹង២១ម៉ែត្រគិតជាផ្ទៃក្រឡាសរុបជាង៧ពាន់ម៉ែត្រការ៉េ។រីឯអគារមហា វិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់៣ជាន់និង​២០បន្ទប់មានបណ្តោយ២៨ម៉ែត្រនិងទទឹង១៤ម៉ែត្រគិតជាផ្ទៃក្រឡាសរុប ១,៧៣៨ ម៉ែត្រការ៉េ។

សម្រាប់និស្សិតជ័យលាភីដែលទទួលសញ្ ញាបត្រវិញរួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រនិងបរិញ្ញាបត្ររងសរុ បចំនួន៤,៦១៧នាក់ក្នុងនោះនារី ១,២៨១ នាក់។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាគឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈរបស់រដ្ឋដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។

គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះនិស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់នារី ២,៨៦០នាក់។អតីតនិស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួងស្ថា ប័នរដ្ឋ វិស័យឯកជន អង្គការ​មិន​មែនរដ្ឋា ភិបាលនិងប្រកបអាជីវកម្មផ្ទាល់ខ្លួនប្រកប ដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់មានឧត្តមភាព សេចក្តីថ្លៃថ្នូរនិងប្រកបដោយកិត្តិយស ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថាបច្ចុប្បន្ននេះ វិទ្យាស្ថានមានគណៈគ្រប់គ្រងមន្រ្តីរាជការសាស្រ្តាចារ្យនិងបុគ្គលិកចំនួន៤៧៨នាក់នារី១៤៨នាក់។ក្នុងនោះសាស្រ្តាចារ្យ​មាន​សញ្ញាបត្របណ្ឌិតចំនួ ន៩៥នាក់។

ឆ្នាំសិក្សា២០២២-២០២៣នេះ វិទ្យាស្ថាន​កំពុងបណ្ដុះបណ្ដាលនិស្សិតសរុប៧,៨៦០ នាក់នារី ២,៥៦៨នាក់៕