​ដោយៈ​សុផល​/​ភ្នំពេញ​៖ Epson ដែលជា​ក្រុមហ៊ុន​ម៉ាស៊ីន​ព្រី​ន​មាន​បច្ចេកវិទ្យា​ឈានមុខ​គេ បាន​បញ្ចេញ​លក់​ម៉ាស៊ីន​ព្រី​ន​ផ្លាកសញ្ញា​ខ្នាត​ធំ Epson SureColor S-Series ចំនួន​ពីរ​ម៉ូ​ឌែ​ល​នៅក្នុង​ទីផ្សារ​កម្ពុជា ដែល​នេះ​ជា​ជម្រើស​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​សម្រាប់​សហ​គ្រិន​ទាំងឡាយ​។​

​លោក យុន​យ៉ុង មុនី​មង្គល​ថន​(Yunyong Muneemongkoltorn) នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Epson (Thailand) បាន​ថ្លែង​ឲ្យ​ដឹងថា​«​យើង​ចង់​ចូលទៅក្នុង​ឧស្សាហ​កម្មនេះ និង​ចាប់យក​ចំណែក​ទីផ្សារ​ម៉ាស៊ីន​ព្រី​ន​ពី​ភាគី​ទី​បី​។ ម៉ាស៊ីន​ព្រី​ន​ដែល​គ្មាន​ម៉ាក​យីហោ ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅក្នុង​តំបន់ ពី​ព្រោះតែ​គ្មាន ម៉ាក​ម៉ាស៊ីន​ព្រី​ន​ណា ដែល​បានធ្វើ​សកម្មភាព​ទីផ្សារ​យ៉ាងសកម្ម​នៅទីនេះ​ទេ​។ ជាងនេះទៅទៀត សហគ្រិន​ជាច្រើន​នៅក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​ផ្លាកសញ្ញា បានជ្រើស រើស ម៉ាស៊ីន​ព្រី​ន និង​ទឹក​ថ្នាំ​ដែល​គ្មាន​ម៉ាក​យីហោដោយ​ពួកគាត់​គិតថា​ជាការ​សន្សំសំចៃ​ថ្លៃដើម​។ប៉ុន្តែ​តាមពិតទៅ​ជម្រើស​បែបនេះ​នឹង​នាំ​ពួកគាត់​ឲ្យ​ជួបនឹង​បញ្ហា​ជាច្រើន ​ដោយសារ​ការ​ព្រី​ន និង​ការ​ម៉ាស៊ីន​ព្រី​ន​ទាំងអស់នោះ​។​គុណភាព​នៃ​ការ​ព្រី​ន ក៏​មិន​ស្តង់ដារ ហើយក៏​មិនមាន​ការធានា​ដែរ​»​។​

​លោក យុន​យ៉ុង មុនី​មង្គល​ថន បាន​បញ្ជាក់ថា​៖ ការបញ្ចេញ​លក់​ម៉ាស៊ីន​ព្រី​ន Epson SureColor S-Series សម្រាប់​ផ្លាកសញ្ញា​ខាងក្នុង​និង​ខាងក្រៅ​របស់​យើង​នាពេល នេះ មាន​គោលបំណង​ជំរុញ​ឲ្យ​សហគ្រិន​កាន់តែ​មាន​ចំណាប់អារម្មណ៍​បន្ថែមទៀត​ចំពោះ​ម៉ាស៊ីន​ព្រី​ន និង​ទឹក​ថ្នាំ ម៉ាក Epson ។​ផលិតផល​របស់​យើង​សន្យាថា​នឹង​ជួយ​ពួកគាត់​ឱ្យចំ​ណាយ​តិច បង្កើន​គុណភាព និង​ពង្រីក​វិសាលភាព​នៃ​អាជីវកម្ម​។ នៅពេលដែល​គាំទ្រ​ដោយ​ផលិតផល Epson​ពួកគាត់​អាច​ផ្តោតលើ​ការ​ព្រី​ន​ប្រកបដោយ​គុណភាព និង​ជួយ​សម្រួល​ដល់​ការ​ព្រី​ន​តាម​លំដាប់លំដោយ​បានល្អ​។ ពួកគាត់​ក៏​អាច​ទទួលបាន​ការគាំទ្រ​ដោយផ្ទាល់​ពី​យើង​ផងដែរ (​សេវាកម្ម​ក្រោយពេល​លក់​ពី​តំណាង​ចែកចាយ​Epson​នៅ​កម្ពុជា​)​។​បច្ចុប្បន្ន​Epson​គឺជា​ម៉ាក​ម៉ាស៊ីន​ព្រី​ន​តែមួយគត់​ដែល​ផ្តល់​ការធានា​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់​ក្បាលម៉ាស៊ីន​ព្រី​ន និង​ម៉ាស៊ីន​ព្រី​ន​។​»

​លោកនាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Epson (Thailand) បាន​បន្តថា «​ក្រោយ​វិបត្តិ Covid សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​។ វិស័យ​ទេសចរណ៍ ដូចជា​ការប្រើប្រាស់​ក្នុងស្រុក ស្ទុះ​ងើបឡើង​វិញ​។ អាជីវកម្ម​ជាច្រើន​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​ទីផ្សារ​ផងដែរ​។ ឧស្សាហកម្ម​ម៉ាស៊ីន​ព្រី​ន​ខ្នាត​ធំ​របស់​កម្ពុជា​ហាក់​មាន​តម្រូវការ​កាន់តែច្រើន​។​ដូច្នេះ​ប្រតិបត្តិ​ករ​ជាច្រើន​បាន​ងាក​ទៅរក​ម៉ាស៊ីន​ព្រី​ន​ឌីជីថល​ដោយសារតែ​ឧបករណ៍​ទាំងនេះ​អាចឱ្យ​ពួកគាត់​ផ្តោតលើ​ការ​ព្រី​ន​ប្រកបដោយ​គុណ ភាព​ក្នុង​បរិមាណ​តូច​ជាង​មុន​ជំនួស​ឱ្យ​ការផលិត​ទ្រង់ទ្រាយ​ធំ​។​»

​ម៉ាស៊ីន​ព្រី​ន SureColor S-Series 64 អ៊ីង បានចេញ​លក់​នៅ​ទីផ្សារ​កម្ពុជា​។ ម៉ូ​ឌែ​ល​ទាំងពីរ S40670 និង S80670 គឺ​ល្អឥតខ្ចោះ​សម្រាប់​ការ​ព្រី​ន​ផ្លាកសញ្ញា កាដូ ក្រាហ្វិក​រថយន្ត និង​ទីផ្សារ​ផលិតឡើង​វិញ​នូវ​ស្នាដៃ​សិល្បៈ​ដ៏​ល្អជា​ច្រើន​ទៀត​។ S40670 ដំណើរការ​ជាមួយនឹង​ទឹក​ថ្នាំ Eco Solvent ចំនួន​បួន​ពណ៌​គឺ ខៀវ ស្វាយ លឿង និង​ខ្មៅ ។ ចំណែកឯ S80670 វិញ បង្ហាញជូន​នូវ​ពណ៌​ចំនួន 10 គឺ ខៀវ ស្វាយ លឿង ខ្មៅ ខៀវខ្ចី ស្វាយ​ខ្ចី ខ្មៅ​ស្រាល ទឹកក្រូច ក្រហម និង​ស (​ប្រាក់​លោហធាតុ​)​។ ម៉ូ​ឌែ​ល​ទាំងពីរ​នេះ មាន​ប្រសិទ្ធភាព​ណាស់​ក្នុងការ​ព្រី​ន​។ បច្ចេកវិទ្យា Precision Dot អាច​កាត់បន្ថយ​ការប្រើប្រាស់​ខ្សែ ហើយ​ព្រី​ន​បាន​លឿន ដូច​ទៅនឹង​ការ​តម្រឹម និង​ការរៀបចំ​ឧបករណ៍​ដោយ​ស្វ័យប្រវត្តិ​របស់​ម៉ាស៊ីន​ដែល​អនុញ្ញាតឱ្យ​មានការ​ផ្លាស់ប្តូរ​រវាង​ប្រភេទ​ឧបករណ៍​បាន​លឿន​ជាង​មុន​ដូច្នោះ​ដែរ​។​កា​រស​ម្អា​ក្បាល​ព្រី​ន​ដោយ​ស្វ័យប្រវត្តិ​ក៏មាន​នៅនឹងកន្លែង​ផងដែរ ជាមួយនឹង​ប្រព័ន្ធ​ចរាចរ​ខ្យល់​រក្សា​ម៉ាស៊ីន​សម្អាត​ក្បាល​ព្រី​ន​សម្រាប់​ដំណើរការ​បន្ថែម​បាន​យ៉ាង​ល្អ​។ ម៉ាស៊ីន​ព្រី​ន​ទាំងនេះ​បាន​ចេញលក់​ក្នុង​ទីផ្សារ​ជាមួយនឹង​ភាព​ធន់​ខ្លាំង​ជាង​មុន​ផងដែរ ដោយសារ​វា​មាន​មុខងារ​ប្រសើរឡើង​សម្រាប់​ការការពារ​ការខូចខាត​ក្បាល​ព្រី​ន​។ ជាពិសេស ម៉ាស៊ីន​ព្រី​ន S80670 បាន​បំពាក់​នូវ​ក្បាល​ព្រី​ន Thin Film Piezo PrecisionCore ដែល​ជួយ​បង្កើនល្បឿន​ទ្វេដង​ឯណោះ​។ នេះ​ជា​ក្បាល​ព្រី​ន​ដ៏​អស្ចារ្យ​ដែល​អាច​ដំណើរការ​នៅ​សីតុណ្ហភាព​ទាប​ជាង​ម៉ាក​អ្នកដទៃ​។

​ម៉ាស៊ីន​ព្រី​ន​ថ្មី​ទាំងពីរ​ម៉ូ​ឌែ​ល​នេះ ដំណើរការ​ជាមួយនឹង​ទឹក​ថ្នាំ Ultrachrome GS3 Solvent Ink ស្ងួត​លឿន ដែល​ផ្តល់នូវ​ភាពរស់រវើក ភាព​ធន់​និង​ភាព​ស៊ីគ្នា​ជាមួយនឹង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ​។ ដោយសារតែ​ទឹក​ថ្នាំ​មាន​ជា​សារធាតុ​រំលាយ​អេកូ ដូច្នេះ វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​បរិស្ថាន​ឡើយ​។ វា​គ្មាន​ក្លិន​និង​គ្មាន​ជាតិ​នី​កែ​ល​ដែល​បង្ក​គ្រោះថ្នាក់​ឡើយ​។​

​សហគ្រិន​ដែលមាន​ចំណាប់អារម្មណ៍ អាច​ស្វែងយល់​ពី​ម៉ូ​ឌែ​ល និង​គុណភាព​នៃ​ម៉ាស៊ីន​ព្រី​ន​ទាំងអស់នេះ​បាន ចាប់ពី​ថ្ងៃទី ២៧ ខែកុម្ភៈ ដល់​ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៣​នៅ Factory Phnom Penh​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង ក្រុមហ៊ុន AWS Cambodia Ltd ។

Epson គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ឈានមុខ​គេ​នៅលើ​ពិភពលោក ផ្តោត​សំខាន់​លើ​ការភ្ជាប់​ទំនាក់ទំនង​មនុស្ស ឧបករណ៍ប្រើប្រាស់ និង​ព័ត៌មាន តាមរយៈ​បច្ចេកវិទ្យា​ថ្មី ប្រកបដោយ​ប្រសិទ្ធភាព ស្ថិរភាព និង​ភាពជាក់លាក់ ធ្វើឱ្យ​ជីវិត​រស់នៅ និង​ជួយ​ពិភពលោក​ឱ្យ​កាន់តែ​ប្រសើរឡើង​។ ក្រុមហ៊ុន​នេះ​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​សង្គម​តាមរយៈ​ការបង្កើត​ម៉ាស៊ីន​ព្រី​ន​ថ្មីៗ​សម្រាប់​ការប្រើប្រាស់​តាម​ផ្ទះ និង​ការិយាល័យ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ការផលិត រូបភាព​វីដេអូ និង​របៀបរបប​រស់​នៅ​។​គោលដៅ​របស់​ក្រុមហ៊ុន Epson គឺ​ដើម្បី​ក្លាយជា​ក្រុមហ៊ុន​មិន​បញ្ចេញ​កាបូន និង​លុបបំបាត់​ការប្រើប្រាស់​ធនធាន​កម្រ​ក្រោម​ដី​ដូចជា ប្រេង និង​លោហៈ​នៅ​ឆ្នាំ ២០៥០​។ ដឹកនាំ​ដោយ​ក្រុមហ៊ុន Seiko Epson Corporation ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ក្រុម Epson Group ទូទាំង​ពិភពលោក បង្កើត​ការលក់​ប្រចាំឆ្នាំ​បាន​ជាង ១ ទ្រី​លាន​យ៉េន​។​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ global.epson.com/

​ចំពោះ​ក្រុមហ៊ុន Epson Singapore ចាប់តាំងពី​ឆ្នាំ​១៩៨២​មក ក្រុមហ៊ុន Epson បាន​បង្កើត​វត្តមាន​ដ៏​រឹងមាំ​នៅលើ​ទីផ្សារ​សំខាន់ៗ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​និង​អាស៊ី​ខាងត្បូង​។ ដឹកនាំ​ដោយ​ក្រុមហ៊ុន Epson Singapore នៃ​ទីស្នាក់ការ​កណ្តាល​ក្នុង​តំបន់ អាជីវកម្ម​របស់​ក្រុមហ៊ុន Epson ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​បាន​ពង្រីក​បណ្តាញ​យ៉ាង​ទូលំទូលាយ​ក្នុងប្រទេស​ទាំង​១១ ដោយ​ទទួលខុសត្រូវ​លើ​ការផ្គត់ផ្គង់​ផលិតផល​ឌីជីថល​ទំនើបៗ​ដល់​អតិថិជន​នៅក្នុង​ទីផ្សារ​ទាំងនេះ តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ទូលំទូលាយ​របស់ខ្លួន រួមមាន​ហាង​បម្រើសេវា​កម្ម​ជាង ៥០០ ហាង មជ្ឈមណ្ឌល​ផ្តល់​ដំណោះស្រាយ ចំនួន ៧ និង​រោងចក្រ​ផលិតកម្ម​ចំនួន ៧ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ epson.com.sg/

​ក្រុមហ៊ុន Epson Thailand ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នៅក្នុង​ខែតុលា ឆ្នាំ​១៩៩០ ក្នុង​គោលបំណង​លើកកម្ពស់​ការលក់​និង​ទីផ្សារ​នៃ​ផលិតផល Epsonនៅ​ប្រទេស​ថៃ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ានិងប៉ា​គី​ស្ថាន​។ ក្រុមហ៊ុនEpson ថៃ​គឺជា​មជ្ឈមណ្ឌល​ប្រចាំ​អនុតំបន់​សម្រាប់​ប្រតិបត្តិការ​របស់Epson​នៅ​ប្រទេស​វៀត​ណាម មី​យ៉ាន់​ម៉ា ឡាវ និង​កម្ពុជា​។ បច្ចុប្បន្ន ក្រុមហ៊ុន Epson ថៃ​មាន​បុគ្គលិក​ចំនួន ១៣២ នាក់ មជ្ឈមណ្ឌល​សេវាកម្ម ១៧០ និង​បណ្តាញ​ចែកចាយ​ចំនួន ១៧០ នៅ​ទូទាំង​ប្រទេស​។ ផលិតផល​ទាំងអស់​ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា «​ផលិតផល​ព័ត៌មានវិទ្យា​ដ៏​ឈានមុខ​គេ​» តាមរយៈ​ការប្រើប្រាស់​បានយូរ និង​មាន​មុខងារ​ល្អ​បំផុតជាពិសេស​នៅក្នុង​ប្រភេទ​ផលិតផល​អាជីវកម្ម និង​សាជីវកម្ម រួមមាន ម៉ាស៊ីន​ព្រី​ន​ល្បឿន​លឿន PrecisionCore និង​បច្ចេកវិទ្យា Heat-Free, ម៉ាស៊ីន​ព្រី​ន Epson EcoTankនិង​ម៉ាស៊ីន​បញ្ចាំង Epson ជាមួយបច្ចេកវិទ្យា 3LCD ជាដើម​។ ផលិតផល Epson មិន​ត្រឹមតែ​បាន​ជ្រៀតចូល​ទៅក្នុង​ទីផ្សារ​ប្រទេស​ថៃ និង​ពង្រីក​​បាន​ចំណែក​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ឆ្លើយតប​យ៉ាង​ល្អប្រសើរ​ជា​បន្តបន្ទាប់​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់​ទៀតផង​។​ទន្ទឹមនឹង​ការរក្សា​ឧត្តម​ភាព​របស់ខ្លួន​នៅក្នុង​ផលិតផល និង សេវាកម្ម ក្រុមហ៊ុន Epson ក៏​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​បង្កើត​ផលិតផល​ថ្មី​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​៕Ph