ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី ១ខែមីនាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួនពីរខ្នងនិងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍​កោះពេជ្រ។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់ រំយុវជននិងកីឡាបានឱ្យដឹងថាអ គារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះមាន ឈ្មោះថា«អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹងនិងអគារ មហា​វិទ្យាល័យវិស្វ កម្មសំណង់» ។ អគារទាំងពីរនេះត្រូវបានសាងសង់ឡើងក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជានិងធនាគារអភិ វឌ្ឍន៍​អាស៊ី។ ក្នុងនោះអគារមជ្ឈមណ្ឌល សហគមន៍ចំណេះដឹងមានកម្ពស់៧ជាន់និង​៧៣បន្ទប់មានបណ្តោយ៤៨ម៉ែត្រនិងទទឹង ២១ម៉ែត្រគិតជាផ្ទៃក្រឡាសរុបជាង៧ពាន់ ម៉ែត្រការ៉េ។រីឯអគារមហាវិទ្យាល័យវិស្វកម្ម សំណង់មានកម្ពស់៣ជាន់និង​២០បន្ទប់មាន បណ្តោយ ២៨ម៉ែត្រនិងទទឹង១៤ ម៉ែត្រគិត ជាផ្ទៃក្រឡាសរុប១,៧៣៨ម៉ែត្រការ៉េ។

សម្រាប់និស្សិតជ័យលាភីដែលទទួលសញ្ញា បត្រវិញរួមមានថ្នាក់បណ្ឌិត,បរិញ្ញាបត្រជាន់ខ្ពស់,បរិញ្ញាបត្រនិងបរិញ្ញាបត្ររងសរុបចំនួ ន៤,៦១៧នាក់ក្នុងនោះនារី១,២៨១នាក់។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាគឺជាគ្រឹះស្ថា នឧត្ដមសិក្សាសាធារណៈរបស់រដ្ឋដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុ ង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ,បច្ចេកវិទ្យានិងវិស្វកម្មសម្រាប់រួមចំណែកដល់ការអភិ
វឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។

គិតចាប់តាំងពីឆ្នាំ១៩៨១មកដល់បច្ចុ ប្បន្ននេះនិស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប១៤, ៩៦៨នាក់នារី២,៨៦០នាក់។អតីតនិ ស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋវិស័យឯក ជនអង្គការ​មិន​មែនរដ្ឋាភិបាលនិងប្រក បអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយសមត្ថ ភាពវិជ្ជាជីវៈខ្ពស់មានឧត្តមភាពសេចក្តីថ្លៃថ្នូរនិងប្រកបដោយកិត្តិយស ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថាបច្ចុប្បន្ននេះ វិទ្យាស្ថានមានគណៈគ្រប់គ្រងមន្រ្តីរាជ ការសាស្រ្តាចារ្យនិងបុគ្គលិកចំនួន៤៧ ៨នាក់នារី១៤៨នាក់។ក្នុងនោះសាស្រ្តាចារ្យ​មាន​សញ្ញាបត្របណ្ឌិតចំនួន៩៥ នាក់។

ឆ្នាំសិក្សា២០២២-២០២៣នេះវិទ្យាស្ថា ន​កំពុងបណ្ដុះបណ្ដាលនិស្សិតសរុប ៧,៨៦០នាក់ នារី ២,៥៦៨នាក់៕