ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាៈ ការចំណាយលើការកសាងអាគារសិក្សា ជាពិសេស ក្នុងវិស័យអប់រំយើង នឹងទទួល បានផលចំណេញច្រើនណាស់ សម្រាប់ការអភិវឌ្ឍជាតិរបស់យើង។
សម្ដេចតេជោ បានមានប្រសាសន៍ថាៈ យើងកុំខ្លាចក្នុងការចំណាយថវិកា ដើម្បីអភិវឌ្ឍន៍ ទៅលើការបណ្តុះបណ្តាល ធនធានមនុស្ស,ព្រោះការអភិវឌ្ឍធនធានមនុស្ស វាបង្កើតឡើង នៅទ្រព្យសម្បត្តិដ៏ធំ សម្រាប់ជាតិ។
សម្តេចបានថ្លែង ក្នុងពិពីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួនពីរខ្នង និងប្រគល់ សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត ៥ ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ៕/V/R