​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២៣​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ថាស​ម្តេច​ចង់តែ​សើច ព្រោះ​មាន​បុគ្គល​មួយ ចំនួន​រៀនសូត្រ​ចេះដឹង​នៅ​កម្ពុជា​ហើយ ទៅ​រស់នៅ​ប្រទេសក្រៅ​បែរជា​មក​បង្អាប់​ការអប់រំ​នៅ​កម្ពុជា​ទៅវិញ​។

​សម្តេច​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​ចំនួន​ពីរ​ខ្នង និង​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យា ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ជិត ៥ ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​៕/R​