ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រថភ្លើងដឹកអ្នកដំណើរមួយបានបុករថភ្លើងដឹកទំនិញមួយនៅក្រិចភាគខាងជើងកាលពីដើមថ្ងៃពុធទី១មីនា ដោយបានសម្លាប់មនុស្ស២៦នាក់និងបណ្តាលអោយរបួសមនុស្សយ៉ាងតិច៨៥នាក់ នេះបើតាមការបញ្ជាក់ពីផ្នែកអគ្គិភ័យ។
ទូររថភ្លើងជាច្រើនបានធ្លាក់ចេញពីផ្លូវដែកនិងយ៉ាងតិចទូរចំនួនបីបានផ្ទុះឆេះក្រោយការបុកគ្នាយ៉ាងខ្លាំងនៅក្បែរទីក្រុងតេមពី(Tempe) ចម្ងាយប្រមាណ៣៨០គីឡូម៉ែត្រពីទីរដ្ឋធានីអាថែន។មន្ត្រីមន្ទីរពេទ្យនៅក្នុងទីក្រុងឡារីសសា( Larissa )ក្បែរកន្លែងកើតហេតុបាននិយាយថា មនុស្ស២៥នាក់រងរបួសធ្ងន់។
ក្នុងពេលជាមួយគ្នា អ្នកនាំពាក្យសេវាអគ្គិភ័យបាននិយាយថា «ដំណើរការជម្លៀសមនុស្សកំពុងធ្វើឡើងក្រោមស្ថានភាពលំបាកណាស់ ដោយសារតែការបុកទង្គិចគ្នាខ្លាំងរវាងរថភ្លើងបើកក្នុងទិសផ្ទុយគ្នាទាំងពីរ»។
សាលពេទ្យជាច្រើនកំពុងប្រើសំរាប់ព្យាបាលជនរងគ្រោះដោយសាររលាកភ្លើងហើយរថយន្តពេទ្យជាច្រើនកំពុងចូលរួមការងារជួយសង្គ្រោះ។
ពួកអ្នកជួយសង្គ្រោះដែលពាក់ពិលលើក្បាលបានធ្វើការទាំងយប់ក្នុងផ្សែងដ៏ក្រាស់ហុយចេញពីទូររថភ្លើង ។ពួកគេទាញដែកកំពិតវៀចចេញនិងស្វែងរកជនរងគ្រោះនៅពេលអ្នកដំណើររងរបួសតិចតួចឬមិនរងរបួសត្រូវបានដឹកតាមរថយន្តទៅកាន់ទីក្រុងក្បែរនោះ ហើយប៉ូលីសបានស្រង់ឈ្មោះអ្នកនៅមានជីវិតដើម្បីអោយដឹងអ្នកបាត់ខ្លួន។
មន្ត្រីផ្លូវដែកម្នាក់បានអោយដឹងថា រថភ្លើងដឹកអ្នកដំណើរផ្ទុកមនុស្សប្រមាណ៣៥០នាក់ពេលវាជួបឧបទ្ទវហេតុ៕
JUST IN: Cargo train and passenger train collide in Central Greece, several dead multiple injured.. pic.twitter.com/TG9nVmsSmE
— Chuck Callesto (@ChuckCallesto) February 28, 2023
ទូររថភ្លើងធ្លាក់ចេញពីផ្លូវនិងខ្លះឆេះក្រោយការបុកគ្នាកាលពីយប់នៅក្បែរទីក្រុងឡារីសសា