ដោយៈតារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី១ខែមីនាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាស្នើឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលមានការពាក់ព័ន្ធនិងការចិ ញ្ចឹមសត្វ។ត្រូវធ្វើវិសោធនកម្មប្ដូរពីការរឹត ត្បិតទៅជាការលើកទឹកចិត្តតែម្ដងដើម្បីបង្កើ នចំនួនសត្វព្រៃឡើងវិញ ។

សម្តេចបានថ្លែងក្នុងពិពីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សានិងប្រគល់សញ្ញាបត្រ ជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត៥ ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍​កោះពេជ្រ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ថា”ខ្ញុំឲ្យសិក្សាបន្ទាន់ទៅលើបញ្ហាច្បា ប់មន្ត្រីអនុវត្តច្បាប់របស់យើងគាត់អនុវត្តទៅតាមច្បាប់អញ្ចឹងបើច្បាប់វាហួសសម័យ វាមិនសមស្របយើងក៏កែវច្បាប់នោះបាន។អញ្ចឹងម្សិលមិញខ្ញុំថាបញ្ហាជ្សេងទុកដោយ ឡែកបញ្ហាដែលត្រូវធ្វើគឺយកសត្វក្ងោកនោះបញ្ជូនទៅឲ្យគ្រួសារគេវិញ”។

សម្ដេចតេជោបន្តថាសម្តេចមិនដឹងថាបាន ចែងនៅក្នុងច្បាប់មួយណាទេ។ ប្រហែលជាសម្តេចមានការចន្លោះប្រហោងព្រោះខ្ញុំស្ថិតនៅក្នុងព្រឹត្តិការណ៍ទាំងអស់។ដូចនេះបើសិនជាមានការចន្លោះប្រហោងយើងគួរធ្វើវិសោធនកម្មច្បាប់នោះឡើងវិញដើម្បីបើ កឱកាសឲ្យប្រជាជនមានលទ្ធភាពចិញ្ចឹមសត្វដ៏កម្រនេះ ។

សម្តេចតេជោបន្តថាហើយប្រសិននិយា យពីជាប់ទោសគឺអ្នកដែលត្រូវអនុវត្តច្បាប់មុនគេគឺទី១.សម្តេចតេជោតែម្តងទី២.ឯកឧត្តម ហ៊ុន ម៉ានិត,ទី៣.អ្នក ឧកញ៉ា ហ៊ុន តូ និងទី៤.លោកជំទាវ ហ៊ុន ម៉ាលីដែលសុទ្ធតែ សត្វចញ្ចឹម។ អញ្ចឹងទេប្រភេទសត្វដែលជិតផុតពូជនេះយើងគួរកែពីការរឹតត្បិតមកជាការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមចិ ញ្ចឹមសត្វដែលចិត្តផុតពូជនេះ។ព្រោះវាមិនមានការខាតបង់អ្វីទាល់តែសោះ ។ ប្រជា ពលរដ្ឋអាចយកសត្វនេះសម្រាប់ការដាក់តាំងឲ្យប្រជាពលរដ្ឋចូលមើលគាត់អាចទទួលបានកម្រៃពីការលក់សំបុត្រពីទេសចរ ណ៍ដែលចង់មើលសត្វក្ងោក។

សម្ដេចបានឲ្យដឹងថាយប់មិញសម្ដេចបានផ្ដល់លុយ១០លានរៀលទៅឲ្យក្រុមគ្រួសារនោះ ។គោលដៅសម្ដេចគឺចង់គ្រួសារនោះប្រើប្រាស់ការថវិកានេះដើម្បីកែសម្រួលធ្វើជាទ្រុងដាក់តាំងសត្វក្ងោកនេះសម្រាប់ឲ្យប្រជាពលរដ្ឋចូលមើលនឹងទទួលបានកម្រៃសម្រាប់បង្កើនប្រាក់ចំណូល។សម្តេចចង់បង្វែរការយកចិត្តទុកដាក់ឲ្យប្រជាពលរដ្ឋរបស់យើងមកចិញ្ចឹមសត្វដែលចិត្តផុត ពូជទៅវិញ។

សម្ដេចបន្តថាសម្ដេចបានដាក់ចេញហើយនិយាយហើយសូមឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលមានការពាក់ព័ន្ធ ។ ត្រូវធ្វើវិសោធនកម្មប្ដូរពីការរឹតត្បិតទៅជាការលើកទឹកចិត្តតែម្ដងដើម្បីបង្កើតសត្វព្រៃឡើងវិញ ,សត្វនេះយើងចិញ្ចឹមប៉ុន្តែយើងក៏អាចយកវាទៅលែងក្នុងព្រៃឱ្យសម្បូរទៅដោយសត្វក្ងោកពេញព្រៃតែម្ដង។

សម្តេចបន្តធ្វើអាហ្នឹងមើលប្រសិនបើសត្វក្ងោកវាកាក់កបក្នុងការរស់នៅក្នុងទឹកដីកម្ពុ ជាយើងអាចយកសត្វក្ងោកទៅព្រលែងចោ លនៅក្នុងព្រៃសត្វទាំងឡាយមួយចំនួនដែ លយើងអាចចិញ្ចឹមបាន។ ចិញ្ចឹមរួចហើយ យកវាទៅលែងចោលក្នុងព្រៃរួចហើយវាបង្កើតជាស្ថានភាពល្អប្រសើរសម្រាប់សត្វនៅក្នុងប្រទេសរបស់យើង។

សម្តេចបន្តថាសម្តេចមិនដាក់កំហុសទៅលើមន្ត្រីអនុវត្តច្បាប់ទេប្រហែលជាអាចចេញមកពីច្បាប់ណាមួយដែលគាត់យកទៅអនុ វត្តន៍។

សម្តេចតេជោបានស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងស្ថាប័នពាក់ព័ន្ធពិនិត្យមើលថាតើមានចំណុចណាដែលត្រូវ កែ។សម្តេចបន្តថាអត់មានបញ្ហាទេព្រោះស ភាយើងអាចដំណើរការប្រជុំរហូតជិតបោះ ឆ្នោតគឺយើងនៅសល់ពេលវេលាដូចជានៅគណៈរដ្ឋមន្ត្រីប្រជុំតែមួយម៉ោងពីរម៉ោងរួចហើយបញ្ជូ នមកសភាគឺគ្រប់គ្រាន់ហើយ។ ហើយទាក់ទងនឹងអនុក្រឹត្យគឺកែអនុក្រឹត្យ ទៀតគឺយើងចំណាយពេលមិនយូរទេតែប៉ុ ន្មានម៉ោងគឺរួចហើយអញ្ចឹងទេសុំការអនុវត្តអ្វីក៏ដោយសុំឱ្យមានការឈ្លាសវៃបន្តិច ៕