ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងជាប្រធានសហព័ន្ធបាល់ទាត់អាស៊ាន(AFF)បានជួបសំណេះសំណាលនិងពិសារបាយជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម២០ឆ្នាំកាលពីថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២៣។

សូមបញ្ជាក់ថាកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជម្រុះបឋមសម្រាប់ពូលGនៃព្រឹត្តិការណ៍ Qualifiers AFC U-20 Women’s Asian Cup Ubekistan2024

សម្រាប់ពូលGនេះមានកម្ពុជាគឺជាម្ចាស់ផ្ទះម៉ាឡេស៊ីនិងមីយ៉ាន់ម៉ាហើយការប្រកួតចាប់ផ្ដើមពីថ្ងៃទី៨ខែមីនាទៅនាកីឡាដ្ឋានSmart RSNដោយថ្ងៃទី៨ខែមីនាកម្ពុជាប្រកួតជាមួយមីយ៉ាន់ម៉ា និងថ្ងៃ១០ខែមីនាកម្ពុជាប្រកួតជាមួយម៉ាឡេស៊ីនៅកីឡាដ្ឋានដដែល។

ក្នុងឧិកាសនោះលោកឧត្តមសេនីយ៍បានលើកទឹកចិត្តដល់ក្រុមទាំងមូលឲ្យថែរក្សាសុខភាពសម្រាប់ថ្ងៃប្រកួតព្រមទាំងសហការគ្នាលេងដោយស្មារតីជាក្រុម៕/PC