ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ លែងមានការកកស្ទះ ដូចមុនទៀតហេីយ ក្រោយពីស្ពានអាកាសឫស្សីកែវស្ថិតនៅក្នុង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បានស្ថាបនាស្ទើតែរួចរាល់ ១០០ ភាគ រយ ហើយត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជាគោលការណ៍ ដាក់ឲ្យប្រេីប្រាស់ជាបណ្តោះ អាសន្ន នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ។ នេះជាសមិទ្ធផលថ្មីមួយទៀតក្រោមម្លប់ សុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ “អរគុណសន្តិភាព “។
គេបានមើលឃើញថា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ ចរាចរណ៍នៅលើកំណាត់ ផ្លូវជាតិលេខ៥ មានភាពល្អប្រសើរខ្លាំង ដោយប្រជាពលរដ្ឋ ធ្វើដំណើរទៅមកដោយរលូន មិនស្ទះចរាចរណ៍។
រដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាយករដ្ឋមន្រ្តី បានដាក់ឲ្យប្រេីប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាស ឫស្សីកែវ ។ ស្ពានអាកាសនេះ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ មានបណ្ដោយ ៤៨៣ ម៉ែត្រ ទទឹង ១៥,៨ ម៉ែត្រកំពស់ ៥ ម៉ែត្រ ដោយហោះ នៅលើបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុង ឆ្លងកាត់ទន្លេសាបថ្មី ដែលបាននឹងកំពុងសាងសង់ បានជិតរួចរាល់។
គម្រោងនៃការសាងសង់ស្ពានអាកាសថ្មី ហោះនៅលើបណ្ដោយផ្លូវជាតិលេខ៥នេះ ប្រើប្រាស់រយៈពេលសាងសង់ ចំនួន ១៥ ខែ ពោលគឺឲ្យហើយ នៅមុនដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ៕ V / N