ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ នៅព្រឹកថ្ងៃ០១ ខែមីនា ឆ្នាំ២០២៣ លោក ឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង ក្ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពី “ការអនុវត្តមុខងារដែល ក្រសួងរ៉ែ និងថាមពលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក“ជាមួយរដ្ឋបាលស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធចូលលោកស្រីមេឃុំ គ្រប់ឃុំ អាជីវករប្រកបអាជីវកម្ម សេវាកម្មជីកយកអាចម៍ដី-រណ្តៅដីចល័ត ។
លោក ឡាយ ស៊ីលី ក៏បានព្រមានធ្ងន់ៗទៅដល់ម្ចាស់គ្រឿងចក្រ អាជីវកម្មដឹកដី កាយដី ជីករណ្ដៅដី ដែល ប្រាសចាកឬក៏រំលោភនឹងអាជ្ញាប័ណ្ណដែលរដ្ឋ អំណាចអាជ្ញាធរមានសមត្ថកិច្ចផ្តល់ជូនដែលកន្លងមក មានម្ចាស់គ្រឿងចក្រយានយន្តមួយចំនួន ពុំបានអនុវត្តឲ្យបាន ត្រឹមត្រូវខ្ជាប់ ខ្ជួនទៅតាមអ្វីដែលមាននៅក្នុងអាជ្ញាប័ណ្ណក៏ដូចជាការអនុញ្ញាតឲ្យធ្វើអាជីវកម្ម ក៏ដូចជាការរួមចំណែក យ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍ មូលដ្ឋានសេដ្ឋកិច្ចជាតិក៏ដូចជាចូលរួមថែរក្សានូវបរិស្ថាន ធនធានរ៉ែ បុរាណដ្ឋានវប្បធម៌ជាដើម។ ជាមួយគ្នានេះលោកអភិបាលរងស្រុកស្ទោងក៏បាន ណែនាំដល់រដ្ឋបាលឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការជួយតាមដានអង្កេតមើល គ្រប់ការដ្ឋានរណ្តៅដីដែលម្ចាស់គ្រឿងចក្រ បានធ្វើសកម្មភាពនៅក្នុងមូលដ្ឋានរបស់ខ្នួនឲ្យបានហ្មត់ចត់ និងរាយករណ៍មករដ្ឋបាលស្រុកតាមស្ថានភាពជាក់ស្តែងនិងចាំបាច់ ពីព្រោះកន្លងមក រដ្ឋបាលឃុំអាជ្ញាធរភូមិឃុំមានការឆកល្វែង ក្នុងការអង្កេតក៏ដូចជារាយការណ៍ជូនមករដ្ឋបាលស្រុកស្ទោងនូវរាល់សកម្មភាពទាំងឡាយ ដែលម្ចាស់គ្រឿងចក្រនិងរណ្ដៅដីបានធ្វើអាជីវកម្មក្មុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ក៏បានបន្ថែមថាគ្រប់ម្ចាស់គ្រឿងចក្រ ដែលពុំបានអនុវត្តបានត្រឹមត្រូវ តាមអាជ្ញាប័ណ្ណដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានចេញជូននោះរដ្ឋបាលស្រុកនឹងធ្វើការឆ្លើយតបទៅម្ចាស់គ្រឿងចក្រទាំងនោះដោយការណែនាំឬ រាយការណ៍ជូនជំនាញពាក់ព័ន្ធក្នុងការផាកពិន័យឬ ផ្អាកអាជ្ញាប័ណ្ណជាដើម ៕/R