ប៉ូលិស​វៀតណាម​ចាប់ខ្លួន​មេខ្លោង​ជួយ​ដូរ​គ្រឿងញៀន ជាមួយនឹង​គ្រឿងញៀន​ដ៏​ច្រើន​

3310
ចែករម្លែក
  • 51
    Shares

ក្រុម​ន្ត្រី​វៀតណាម​បាន​និយាយថា មេខ្លោង​ជួយ​ដូរ​គ្រឿងញៀន ឈ្មោះ Phan Huu Hieu អាយុ​៤៨​ឆ្នាំនេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​១២​កក្កដា​ជាមួយនឹង​ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​ចំនួន​៦​នាក់​នៅ​ទីក្រុង​ហូ​ជី​មី​ញ ប្រទេស​វៀតណាម​។​

​ការចាប់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុង​ឆ្មក់​ចូល​ទីតាំង​ចំនួន​៧​កន្លែង​នៅ​ទីក្រុង​នេះ​។​

​ប៉ូលិស​ក៏បាន​រឹបអូស​បាន​ថ្នាំញៀន​ហេ​រ៉ូ​អ៊ី​ន​ចំនួន​១៧៩​ដុំ ដែលជា​ចំនួន​ដ៏​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​ចាប់បាន​កាលពីពេល​មុន​នៅ​ទីក្រុង​នេះ​។ នេះ​បើ​យោង​សារព័ត៌មាន​VnExpress ។​

​មេខ្លោង​និង​ជនសង្ស័យ​គ្រឿងញៀន​៦​នាក់​នេះ កាលពី​ពេលមុន ធ្លាប់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​ពីបទ​ប្រព្រឹត្ត​បទ​ល្មើ​គ្រឿងញៀន ដោយ​លួច​ជួញដូរ​គ្រឿង​​ញៀន​ពី​ប្រទេស​ឡាវ​ចូល​ប្រទេស​វៀតណាម​។​

​ច្បាប់​របស់​ប្រទេស​វៀតណាម ចែងថា​នរណាម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ជាមួយនឹង​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ជាង​៦០០​ក្រាម ត្រូវបាន​ប្រឈម​ទោស​ប្រហារជីវិត​៕ដោយ៖សុខា

ការចាប់ខ្លួន​និង​គ្រឿងញៀន​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងអំឡុង​ឆ្មក់​ចូល​ទីតាំង​ចំនួន​៧​កន្លែង​នៅ​ទីក្រុង​ហូ​ជី​មី​ញ កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម