ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងស្តារប្រទ្បាយមេ ព្រែកតោហោរទាំង ប្រវែង ២.៨០០ ម៉ែត្រ និងជួសជួលភ្លឺប្រទ្បាយមេ ប្រវែង២.៨០០ ម៉ែត្ររ ដោយក្រាលថ្មម៉ិច មកដល់ពេលនេះ ការងារសម្រេចបាន ប្រមាណ ៨០ ភាគរយ នៃគម្រោង ដែលត្រូវធ្វើឱ្យ បានរួចរាល់ នៅក្នុងរដូវប្រាំង ឆ្នាំ២០២៣ នេះ ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ។
លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធាន និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១ខែមីនា បន្ទាប់ពីបានដឹកនាំក្រុម ការងារបច្ចេកទេស ចុះពិនិត្យការងារគម្រោង ស្តារទ្បើងវិញ ប្រទ្បាយមេ តាហោព្រែក រទាំងស្ថិតនៅក្នុងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២៧ ខែកុម្ភៈថាៈ ទំហំការងារ កំពុងអនុវត្ត នៅការដ្ឋាននេះរួមមាន ការស្តារប្រទ្បាយមេ ប្រវែង ២.៨០០ ម៉ែត្រ ជួសជួលភ្លឺប្រទ្បាយមេប្រវែង ២.៨០០ ម៉ែត្រ និងក្រាលថ្មម៉ិច ប្រវែង ២.៨០០ម៉ែត្រ ដោយមកដល់ពេលនេះ ការងារសម្រេចបាន ប្រមាណ ៨០ ភាគរយ នៃគម្រោងហើយ។
លោក ថាំង វីយុទ្ធដា បានបញ្ជាក់ថាៈ គម្រោងនេះសំខាន់ គឺពង្រឹងសណ្តរប្រឡាយ ប្រឡាយនេះ មានមុខងារសំខាន់ ក្រៅពីការនាំទឹក សម្រាប់ស្រោចស្រព គឺជួយដោះទឹក ជំនន់មួយផ្នែក នៃស្ទឹងព្រែកត្នោត ទៅប្រឡាយ ៩៤ និងប្រឡាយ ៩៦ ។ គម្រោងនេះ ត្រូវធ្វើឱ្យបានរួចរាល់ នៅក្នុងរដូវប្រាំងនេះ។
គម្រោងខាងលើ ជាគម្រោងមួយ នៅក្នុងចំណោមគម្រោងអាទិភាព ចំនួន ២២ ដែលរងការខូចខាត ដោយសារទឹកជំនន់ នៅក្នុងរដូវវស្សា ឆ្នាំ២០២២ កន្លងទៅ ដែល ត្រូវធ្វើដោយក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងខេត្តចំនួន៩ ដោយប្រើប្រាស់ កញ្ចប់ថវិកាជាតិ៕/V-PC