ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ព្រិលថ្មីៗបានធ្លាក់នៅតាមតំបន់ភ្នំរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃពុធទី១មីនា ដោយរឹតបង្កើនចំនួនព្រិលដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានបិទផ្លូវនិងធ្វើឱ្យជាប់គាំងភ្ញៀវទេសចរជាច្រើនថ្ងៃ។
ជួរភ្នំសៀរ៉ាណេវ៉ាដា (Sierra Nevada) នៅភាគខាងជើងនិងភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា បានស្ថិតក្រោមការព្រមានអំពីព្យុះព្រិលដែលគេរំពឹងថានឹងបន្ថែមព្រិលជាច្រើនសង់ទីម៉ែត្រថែមទៀតនៅពេលយប់រហូតដល់ព្រឹកថ្ងៃពុធ ដោយនាំឱ្យមានភ្លៀងធ្លាក់កាន់តែច្រើននៅក្នុងតំបន់ជាច្រើននិងធ្វើឱ្យរដ្ឋកាន់តែត្រជាក់ខ្លាំង។
សីតុណ្ហភាពត្រជាក់បំផុតគឺអាចកើតឡើងជាមួយនឹងកម្រិតទាបបំផុតរហូតដល់ ២៨ អង្សាហ្វារិនហៃ (ដក ២,២ អង្សាសេ) ហើយសេវាអាកាសធាតុជាតិបានចេញការព្រមានអំពីខ្យល់ត្រជាក់កកនិងព្រិលខ្លាំងនៅព្រឹកថ្ងៃពុធនៅតំបន់ឆកសមុទ្រសាន់ហ្វ្រាន់ស៊ីស្កូ និងកន្លែងផ្សេងទៀត។
សេវាអាកាសធាតុបាននិយាយថា អ្នកគ្មានផ្ទះសម្បែងនិងអ្នកគ្មានភ្លើងមានហានិភ័យខ្ពស់ជាងគេពីភាពត្រជាក់៕
រថយន្តព្យាយាមបើកឆ្លងកាត់ព្រិលក្រាស់នៅរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអង្គារ