ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ស្តេចឆាលបានសម្រេចចិត្តបណ្តេញព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គាន ម៉ាកិល (Meghan Markle) ចេញពីដំណាក់ហ្វ្រុកម័រខុតថេច (Frogmore Cottage) ដែលជាដំណាក់តែមួយគត់នៅចក្រភពអង់គ្លេសរបស់ពួកទ្រង់។
រាជវាំងបាក់ឃីងហ៊ែម (Buckingham) បានចេញសេចក្តីជូនដំណឹងអំពីការបណ្តេញចេញទៅកាន់ឌូកនៃស៊ូសិចនិងដាច់ឆេសនៃស៊ូសិច (Duke and Duchess of Sussex) ជាគោរមងាររបស់ទ្រង់ទាំងទ្វេ គឺតែប៉ុន្មានថ្ងៃបន្ទាប់ពីសៀវភៅជីវប្រវត្តិ Spare របស់ទ្រង់ហារី ដែលក្នុងនោះទ្រង់បានធ្វើអះអាងបញ្ហារសើបជាច្រើនប្រឆាំងនឹងរាជវង្សអង់គ្លេស បានដាក់លក់ពេញធ្នើរនៅចក្រភពអង់គ្លេសកាលពីខែមករា នេះបើយោងតាមកាសែត The Sun ។
ផ្ទុយទៅវិញ រាជវាំងកំពុងព្យាយាមជំនួសទ្រង់ទាំងពីរជាមួយព្រះអង្គម្ចាស់អាប់យសអេនឌ្រូ ដែលមានគោរមងារឌូកនៃយ៉ក (Duke of York) ដែលបច្ចុប្បន្នគង់នៅដំណាក់រ៉ូយ៉ាល់ឡច់ (Royal Lodge)។
ព្រះអង្គម្ចាស់អេនឌ្រូ (Andrew) ត្រូវគេនិយាយថាជំទាស់នឹងចំណាត់ការនេះ ប៉ុន្តែគេនិយាយថាទ្រង់ហារីនិងព្រះនាងមេហ្គាននឹងត្រូវបង្ខំឱ្យចាកចេញពីដំណាក់ ដែលជាផ្ទះតែមួយគត់របស់ពួកទ្រង់នៅក្នុងចក្រភពអង់គ្លេស ហើយមានន័យថាបានផ្លាស់ទីលំនៅរបស់ពួកទ្រង់ទៅសហរដ្ឋអាម៉េរិកទាំងស្រុង ដោយមិនខ្វល់ពីថាតើទ្រង់ហារីរើចូលទៅគង់នៅឬអត់នោះទេ៕
ទ្រង់ហារីនិងព្រះនាងមេហ្គានលែងមានលំនៅនៅចក្រភពអង់គ្លេសតទៅទៀត ក្រោយស្តេចឆាលបណ្តេញចេញពីដំណាក់តែមួយគត់របស់ពួកទ្រង់