ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឃ្លាំង
នាមសព្ទ
ផ្ទះសម្រាប់ទុកដាក់ទ្រព្យរបស់
ឃ្លាំងប្រាក់, ឃ្លាំងទំនិញ, ឃ្លាំងសំពត់ ។
ឃ្លាំងចំណេះ គឺកន្លែងដែលតម្កល់គម្ពីរក្បួនច្បាប់ផ្សេងៗ ឬ សាលាសម្រាប់រៀនចំណេះផ្សេងៗ ។ មនុស្សដែលមានចំណេះបរិបូណ៍ ក៏ហៅថា ឃ្លាំងចំណេះ ដែរ ។
ចងពុង
កិរិយាសព្ទ
ចងរបស់អ្វីៗខ្ជែងជាសង្រែកប្រសព្វមុខចំណងតែមួយ ដើម្បីនឹងសែង ឬ នឹងយួរបានដោយងាយ កុំឲ្យឃ្លោង កុំឲ្យក្រឡាច់ កុំឲ្យក្រឡាប់ ។
ឈាម
នាមសព្ទ
អាការៈរាវ ( ធាតុទឹក ) សម្បុរក្រហម ជ្រួតជ្រាបសព្វសរសៃក្នុងសព៌ាង្គកាយ ។
ញោម
បុសសព្វនាម
ពាក្យសម្រាប់បព្វជិតហៅមាតាបិតាបង្កើតឬមាតាបិតាចិញ្ចឹម
ញោមប្រុស គឺឳពុក, ញោមសិកា ឬ ញោមស្រី គឺម្ដាយ; ឬឧបាសកឧបាសិកាឯទៀតៗ
ដែលមានចំណាស់ ប្រហែលនឹងមាតាបិតារបស់ខ្លួន បព្វជិតក៏ហៅញោមបានដែរ ។
ញោមញាតិ ឬ ញាតិញោម ពាក្យសម្រាប់បព្វជិតហៅពួកឧបាសកទាយកដោយរួបរួម
វត្តនេះមានញាតិញោមជើងវត្តតិចណាស់; សូមឲ្យញាតិញោមខំរៀនធម៌ កាន់សីល ប្រព្រឹត្តសុចរិតតាំងចិត្តស្លូតត្រង់គ្រប់គ្នាឡើង នឹងបានសេចក្ដីសុខចម្រើនកើនឡើងទៀត ។
អកអំបុក
នាមសព្ទ
ឈ្មោះពិធីមួយប្រភេទ មានការសម្រក់ទៀនលើស្លឹកចេកស្រស់ផ្សងមើលទឹកភ្លៀងក្នុងឆ្នាំភ្នែក បន្ទាប់ឆ្នាំនោះ, បន្ទាប់ពីសម្រក់ទៀនមក នាំគ្នាអកអំបុក, ធ្វើក្នុងវេលាយប់នៃថ្ងៃ ១៥ កើតខែកត្តិក ( ហៅ ពិធីសំពះព្រះខែ ក៏បាន ) ។ ចំណែកខាងព្រះរាជពិធី ធ្វើក្នុងវេលាយប់នោះដែរ, រួមជាមួយគ្នានឹងព្រះរាជពិធីចុះផែ, ក្នុងវេលារសៀលដល់ល្ងាចមានប្រណាំងទូក, វេលាយប់មានបណ្ដែតប្រទីបជ្វាលា, អុជពន្លឺរំសេវផ្សេងៗមានកាំជ្រួចជាដើម . . . ។ ហៅដោយរួបរួមថា ព្រះរាជពិធីចុះផែ កំណត់ ៣ ថ្ងៃ គឺថ្ងៃ ១៤, ១៥ កើតនិងថ្ងៃ ១ រោចខែកត្តិក ។ ព. កា. ថា
ថ្ងៃអកអំបុក ពួកខ្មែរអ្នកស្រុក តែងធ្វើពិធី ហៅអកអំបុក សូមសុខសួស្ដី តាមប្រពៃណី បុរាណព្រេងព្រឹទ្ធ ។