​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​មង​

​នាមសព្ទ​

​ឈ្មោះ​នេសាទុបករណ៍​មួយ​ប្រភេទ មាន​ក្រឡា​ដូច​សំណាញ់ មាន​ខ្សែ​រនង​វែង​ចង​កំសួល​បណ្ដែត​បង្ហែរ​ង្វើ​លៗ​សម្រាប់​ដាក់​ក្នុង​ទឹក​ជ្រៅ​ឲ្យ​ជាប់​ត្រី ។ មងពីងពាង សរសៃ​ឆ្មារ​ដែល​ពីងពាង​បញ្ចេញ​ពី​គូទ ហើយ​ព័ទ្ធ​ត្រដាង​ប្រទាក់​ជា​ក្រឡា ដូច​សំណាញ់ សម្រាប់​ដាក់​ឲ្យ​ជាប់​សត្វល្អិត​មាន​រុយ​ជាដើម យក​ធ្វើជា​ចំណី​របស់​វា ។​

​យថាកាម​

(​យៈ​ថា​—)

​កិរិយាវិសេសន៍​

(​សំ​. បា​.) តាម​ប្រាថ្នា​, តាម​ចំណង់​
​ធ្វើតាម​យថាកាម​, ឲ្យ​តាម​យថាកាម ( សម្រាប់​ប្រើ​ក្នុង​កាព្យ ) : នេះ​គឺ​បម្រាម កុំ​ឲ្យ​ធ្វើតាម យថាកាម​ខ្លួន អ្នកណា​បំពាន នឹង​មានទោស​ផ្ទួន រាជ​ការមិន​ស្ងួន ប្រណី​សោះឡើយ ។​

​សញ្ចរ​

(​ស័​ញ​-​ច​)

​នាមសព្ទ​

( សំ​. បា​. ) ការ​ត្រាច់ចរ​, ការ​ត្រាច់ទៅមក​; ផ្លូវ​ចង្អៀត​; ច្រករហក ។ កិ​. ដើរ​ត្រាច់ចរ​, ដើរ​ប្លើ​ក​ចុះ​ប្លើ​ក​ឡើង​; ដើរ​ស្វែងរក​ប្រយោជន៍​ស្ងាត់ៗ ( របស់​ស្រីពេស្យា​ជាដើម ) : ពួក​ពេស្យា​សញ្ចរ​រក​បុរស​; ពួកចោរ​សញ្ចរ​រក​លួច ។ សញ្ចរដ្ឋាន ឬ –​ស្ថាន ( ស័​ញចៈ​រុ័​ត​-​ឋាន ឬ –​រុ័​ស​-​ស្ថាន ) ទី​សញ្ចរ ។ សញ្ចររោគ ( ស័​ញ​-​ចៈ​រ៉ៈ​– ) រោគ​ដែល​កើត​ដោយ​ឆ្លង​អំពី​ស្រី​អ្នក​សញ្ចរ ( រោគ​ស្ត្រី ) ។ ល ។​

​សញ្ចារ​

(​ស័​ញ​-​ចា​)

​នាមសព្ទ​

( សំ​. បា​. ) ការ​ត្រាច់ចរ​ទៅមក​; ការដើរ​លេង​មិនមាន​កំណត់​ទី​
​ធ្វើ​សញ្ចារ​មួយថ្ងៃ​ទាល់​ល្ងាច ។​
​ផ្លូវ​ចង្អៀត​; ច្រករហក​
​ដើរ​តាម​សញ្ចារ ។​

​ឥច្ឆា​

(​អ៊ិ​ច​-​ឆា​)

​នាមសព្ទ​

(​សំ​. បា​.) សេចក្ដីប្រាថ្នា​; ការចង់បាន​, ចំណង់​; សេចក្ដីត្រូវការ​; សេចក្ដី​លោភ​, អភិជ្ឈា មាន​ឥច្ឆា​។​
​ពាក្យ​នេះ ខ្មែរ​ច្រើន​ប្រើ​សំដៅ​សេចក្ដី​ថា “​ឫស្យា​, សេចក្ដី​ឈ្នានីស​, សេចក្ដី​ច្រណែន​, ការរិះគន់​គេ​ដោយមាន​សេចក្ដី​ច្រណែន​ឬ​ឈ្នានីស​”
​ខ្ញុំ​ឥតមាន​ឥច្ឆា​ទៅរក​អ្នកណា​ទេ​។ ប្រើ​ជា គុ​. ក៏មាន : សម្ដី​ឥច្ឆា សម្ដី​ឈ្នានីស​ឬ​ច្រណែន​។ ប្រើ​ជា កិ​. ក៏មាន : កុំ​ឥច្ឆា​គេ​! កុំ​ឈ្នានីស​គេ​! ឬ​កុំ​ច្រណែន​នឹង​គេ​! (​ម​. ព​. ឫស្យា និង ឥស្សា ផង​) ។ ឥច្ឆាចារ ( < ឥច្ឆា + អាចារ ) មារយាទ​ឬ​ការប្រព្រឹត្ត​ចិត្តគំនិត​ប្រកបដោយ​ឥច្ឆា ។ ឥច្ឆាទោស ទោស​នៃ​ឥច្ឆា​; អ្នក​ដែលមាន​ឥច្ឆា​ជា​ទោស ។ ឥច្ឆាបកតបុគ្គល ( –​ប៉ៈ​កៈតៈ​– ) បុគ្គល​ដែល​ត្រូវ​ឥច្ឆា​គ្រប​សង្កត់ គឺ​បុគ្គល​ដែល​លុះ​ក្នុង​អំណាច​ឥច្ឆា ឬ​ដែល​ល្មោភ​ចង់បាន​ឥត​ខ្មាស ។​ល ។​