ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កាម​

​នាមសព្ទ​

(​បា​.) សេចក្ដីប្រាថ្នា​, ចំណង់​; ទ្រព្យសម្បត្តិ និង​កិលេស​ដែល​សត្វ​តែង​ប្រាថ្នា​។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បានជា​អនេក​; បើ​រៀង​ពី​ខាងដើម​សព្ទ​ដទៃ អ​.​ថ​. កា​ម៉ៈ ដូចជាកាមគុណ​, កាមតណ្ហា ជាដើម ។ កាមគុណ ដំណើរ​ចំរើន​នៃ​សេចក្តីប្រាថ្នា​នូវ​អារម្មណ៍ទាំង ៥ គឺ រូប​, សំឡេង​, ក្លិន​, រស​, សម្ផស្ស ។ កាមច្ឆន្ទៈ ( កាម​-​ម៉ាច់​-​ឆាន់​-​ទៈ ) សេចក្ដី​ពេញចិត្ត​ក្នុង​កាម ។ កាមតណ្ហា ចំណង់​ចំពោះ​កាម​, សេចក្តីប្រាថ្នា​មិនចេះចប់​ក្នុង​កាម ។ កាមទុក្ខ សេចក្ដី​លំបាក​ក្នុង​កាម​, ទុក្ខ​ដែល​កើតឡើង​ព្រោះ​កាម ។ កាមបង្កៈ (—​បុ័ង​-​កៈ ) ភក់​គឺ​កាម ឬ កាម​ដូចជា​ភក់ ។ កាមបរិឡាហៈ (—​ប៉ៈ​-​រិ​-​ឡា​-​ហៈ ) សេចក្តី​ក្តៅក្រហាយ​, រោលរាល​, អន្ទះអន្ទែង​ព្រោះ​កាម ។ កាមភព ភព​គឺ​កាមឬ ភព​ដែល​ប្រកបដោយ កាមគុណ​ទាំង ៥, បាន​ដល់​ភព ១១ គឺ​ទេវលោក ៦,មនុស្សលោក ១, អបាយភូមិ ៤ ។ កាមភោគិសេយ្យា (—​សៃ​-​យ៉ា ) ដំណេក​របស់​បុគ្គល​អ្ន​ក​បរិភោគ​កាម ( អ្នក​បរិភោគ​កាម​ច្រើន​ដេក​ផ្អៀង​ទៅខាង​ឆ្វេង ) តាម​អដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នក​បរិភោគ​កាម​។ ឥត្ថី​. កាមភោគិនី ។ កាមយោគសេចក្តី​ប្រកប ឬ ព្យាយាម​ក្នុង​កាម ។ កាមរាគ តម្រេក​ក្នុង​កាម ។ កាមរាគានុស័យកិលេស​យ៉ាង​ល្អិត ដែល​ដិត​ត្រាំ​ប្រចាំ នៅក្នុង​សន្តាន គឺ​កាមរាគ ។ កាមរោគ រោគ​កើតឡើង​ព្រោះ​កាម ។ កាមវិតក្ក (—​វិ​-​តាក់​-​កៈ ) សេចក្តី​ត្រិះរិះ​ក្នុង​កាម ។កាមវិយោគ ការព្រាត់ប្រាស​និរាស​ចា​ក​កាម ។ កាមសិនេហៈ ឬ កាមស្នេហា សេចក្តីស្រឡាញ់​ជក់​ជាប់​ស្អិត​ក្នុង​កាម ។ កាមសុខ សុខ​ក្នុង​កាម ឬ សេចក្តី​សប្បាយ​ដែល​កើតឡើង​អំពី​កាម ។ កាមសុខល្លិកានុយោគ ការប្រកប​រឿយ ៗ ក្នុង​កាមសុខ​, ការប្រព្រឹត្តិ​ជាប់ចិត្ត​ចំពោះ​កាមសុខ ។ កាមាទីនវៈ (—​ម៉ា​-​ទី​-​នៈ​-​វៈ ) ឬកាមាទីនព (—​នប់ ) ទោស​នៃ​កាម​, ទោស​ដែល​កើត​អំពី​កាម ។ កាមារម្មណ៍អារម្មណ៍​គឺ​កាម ៦ យ៉ាង​មាន​រូបារម្មណ៍​ជាដើម ។ កាមាវចរ ឈ្មោះ​ឋានសួគ៌ ៦ ជាន់ ឬ ឈ្មោះ​ចិត្ត​ដែល​ត្រាច់​ទៅក្នុង​កាមភព ឬ ដែល​ចុះ​ស៊ប់​កាន់​កាមភព ។ កាមាសវៈ (—​សៈ​-​វ៉ៈ ) អាសវៈ​គឺ​កាម ។ កាមុបាទាន (—​ប៉ា​—) សេចក្តី​ប្រកាន់​មាំ​ក្នុង​កាម ។ កាមុម្មត្តកៈ ( កា​ម៉ុម​-​ម៉ាត់​-​តៈ​-​កៈ ) អ្នក​ឆ្កួត​ព្រោះ​កាម ឬ​ដែល​ឆ្កួត​, ដែល​វក់​ក្នុង​កាម។ កាមេសនា ការស្វែងរក​កាម ។ កាមោឃៈ (—​ឃៈ ) អន្លង់​គឺ​កាម ឬ កាមដូចជា​អន្លង់ ។ ល ។​

​ខាង​

​នាមសព្ទ​

​ប៉ែក​, ចំណែក​; ប្រប​, ជិត​
​ខាងស្តាំ​, ខាងឆ្វេង​; ខាងកើត​, ខាងលិច​, ខាងត្បូង​, ខាងជើង​; ខាងអាយ​, ខាងនាយ​;

ខាងយើង​, ខាងគេ ។ ល ។​

​ឆ្នេរ​

នាមសព្ទ​

​មាត់សមុទ្រ ឬ មាត់ទន្លេ​, ស្ទឹង ត្រង់​ដែលមាន​សណ្ឋាន​ជ្រាល​មាន​ផ្នូកខ្សាច់​រាបស្រួល​
​ឆ្នេរសមុទ្រ ។​

​សម្ទាយ​

(​សំ​-​ម្ទា​យ​)

​គុណសព្ទ​

( បា​. សមទាយ ន​. ” របស់​ដែល​ត្រូវ​ឲ្យ​ស្មើគ្នា​, រង្វាន់​ស្មើភាគ​គ្នា​; រង្វាន់​សាមញ្ញ ឬ

​ដែលជា​ធម្មតា​” ) សាមញ្ញ​, ដែលជា​ធម្មតា​, រាយរង​, បន្ទាប់បន្សំ​; ដែល​រាប់រយ​រាប់ពាន់​
​ការ​សម្ទាយ ការងារ​រាយរង​, ការ​បន្ទាប់បន្សំ ។​
​មនុស្ស​សម្ទាយ មនុស្ស​សាមញ្ញ​, មនុស្ស​រយ ។ សុខទុក្ខ​សម្ទាយ សុខទុក្ខ​ជាធម្មតា ។

( ព​. កា​. )
​ការ​ក្រ​កុំ​គិត​ងាយ ការ​សម្ទាយ​ជា​កម្រោល សន្សឹម​កុំ​បំបោល ក្រែង​ពុំ​ដល់​ដូចប្រាថ្នា ( សាស្ត្រា​ច្បាប់​កេរ្ដិ៍​កាល ) ។​

​សាត្រា​

​នាមសព្ទ​

(​ក្លាយ​មកពី សំ​. ឝា​ស្ដ្រ​) គម្ពីរ​, ក្បួន ។ សាត្រាច្បាប់ សាត្រា​កាព្យ​ពាក្យ​សុភាសិត​ជា​ច្បាប់​ប្រដៅ ។ សាត្រាទេសន៍ សាត្រា​សម្រាយ ពាក្យរាយ​និយាយ​ពី​ធម៌​វិន័យ ឬ​ពី​រឿងនិទាន​ក្នុង​ពុទ្ធសាសនា សម្រាប់​ទេសន៍ ។ សាត្រាល្បែង សាត្រា​សម្រាប់​មើល​លេង ( សាស្ដ្រា​ប្រលោមលោក ) ។ ល ។ ( ប្រើ​ជា សាស្ដ្រា ត្រូវ​ជាង​សាស្ដ្រា​ច្បាប់ )។​