ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ម្ចាស់​មេដាយសំរិទ្ធ នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់​ពិភពលោក ២០២២ “The World Championship Single, Doubles and Mixed Doubles 2022” នៅ​ប្រទេស​ដា​ណឺ​ម៉ាក ទទួលបាន​ប្រាក់រង្វាន់ លើកទឹកចិត្ត​ពី​រដ្ឋាភិបាល​ចំនួន ៤៥ លាន​រៀលកាលពី​ថ្ងៃទី​១ មីនា​ម្សិលមិញ​នេះ​។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង លោក ស៊ុម សុជាតិ អនុប្រធាន សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា នាំយក​ប្រាក់រង្វាន់ លើកទឹកចិត្ត ជូន​ដល់​គ្រូបង្វឹក និង​កីឡាករ ទទួលបាន​ជ័យលាភី ។​

​ការចូលរួម​ប្រកួត​ជើងឯក​ពិភពលោក ឆ្នាំ​២០២២ ដឹកនាំ​ដោយ​លោកគ្រូ អ៊ុក យ៉ា​រី និង​កីឡាករ ភាព វ៉ា​ឃីម និង​កីឡាករ ពុធ យ៉ុ​ន​ច័ន្ទដារ៉ា ទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្នុង​មួយម្នាក់​ចំនួន ១៥ លាន​រៀល ការប្រកួត The World Championship Single, Doubles and Mixed Doubles 2022 បាន​ព្រឹ​ត្ត​ទៅ​នៅ​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ ដែលមាន ៤០​ប្រទេស​ចូលរួម ស្មើនឹង​៤១​ក្រុម (​ម្ចាស់ផ្ទះ ពីរ​ក្រុម​) ប្រកួត​លើ ប្រាំ​វិញ្ញាសា ។ ព្រឹត្តិការណ៍​នេះ​កម្ពុជា​បាន​ចាត់​បញ្ជូន​ប្រតិភូ​មួយរូប គ្រូបង្វឹក​ពីររូប កីឡាការិនី​ពីររូប និង​កីឡាករ​ពីររូប សរុប​ប្រាំ​ពីររូប​។ ជា​លទ្ធផល​កម្ពុជា​ទទួល​បាន​ជ័យលាភី​មេដាយសំរិទ្ធ​មួយគ្រឿង លើ​វិញ្ញាសា​បុរស ពីរ​ទល់​ពីរ ដោយ​កីឡាករ ភាព វ៉ា​ឃីម និង កីឡាករ ពុធ​យ៉ុ​ន ច័ន្ទដារ៉ា ៕/R​