ដោយៈតារារិទ្ធ/ភ្នំពេញៈនៅល្ងាចថ្ងៃទី២ខែមិនា២០២៣ ដើម្បីប្រារព្ធពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនាលើកទី២៥និងពិធីពិសារអាហារសាមគ្គីរវាងប្រមុខរាជរដ្ឋាភិ បាលជាមួយសិល្បករសិល្បការិនីប្រមាណជាង៤០០០នាក់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែននៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និ បាតកោះពេជ្រ។
ទិវាវប្បធម៌ជាតិឆ្នាំនេះរៀបចំឡើងក្រោមប្រ ធានបទ«យុវជនដើម្បីវប្បធម៌ »ដូចឆ្នាំមុនៗ ដែរដើម្បីជំរុញឱ្យយុវជមចូលរួមយ៉ាងសក ម្មថែមទៀតលើការងារថែរក្សាវប្បធម៌ជាតិ ។ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានព លីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញានិងអាយុជីវិតក្នុងការបង្កើតថែរក្សានិងការ ពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានបន្សល់ទុកមកដល់កូន ចៅជំនាន់ក្រោយ។ល។ទន្ទឹមគ្នានេះដែរទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយដើ ម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជាតិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបក្នុងគោលបំណងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នស្របតា មគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថារាជរដ្ឋាភិបាលបានកំណត់ យកថ្ងៃទី៣ខែមីនារៀងរាល់ឆ្នាំជាថ្ងៃបើកទិវាវប្បធម៌ជាតិរបស់ក្រសួងវប្បធម៌និងវិចិ ត្រសិល្បៈតាមអនុក្រឹត្យលេខ០៦ អនក្រ. បកចុះថ្ងៃទី២៥ខែមករាឆ្នាំ២០០៦។ទន្ទឹមនេះទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ទំនៀមទម្លាប់ប្រពៃណីនិងអត្តសញ្ញាណជា តិក្នុងចំណោមប្រជាជនខ្មែរគ្រប់រូបដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នស្របតាមគោលនយោ បាយជាតិស្ដីពីវិស័យវប្បធម៌និងកម្មវិធីន យោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជំនួបដ៏មានសារៈសំខាន់នេះជាការផ្សារភ្ជា ប់រវាងប្រមុខរាជរដ្ឋាភិបាលជាមួយសិល្ប ករសិល្បការិនីគ្រប់ទម្រង់ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធព្រមទាំងអ្នកពាក់ព័ន្ធនឹងវិស័យសិល្បៈវប្បធម៌មកពីទូទាំងប្រទេសដើម្បីទទួ លបានអនុសាសន៍ល្អៗពីសម្ដេចតេជោហ៊ុន សែន៕