ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ទីភ្នាក់ងារអវកាសអាម៉េរិកណាសាបានបាញ់បង្ហោះយានអវកាស Double Asteroid Redirection Test (DART)ក្នុងបេសកកម្មដើម្បីបំបុកជាមួយអាចម៍ផ្កាយតូចមួយឈ្មោះ Dimorphos ដែលធ្វើដំណើរជុំវិញថ្មធំជាងវាមួយ ដែលមានឈ្មោះថា Didymos ។ បេសកកម្មនេះគឺដើម្បីសាកល្បងថាតើផលប៉ះពាល់បែបនេះអាចបង្វែរផ្លូវរបស់អាចម៍ផ្កាយបានគ្រប់គ្រាន់សម្រាប់វាដែរឬទេ ដើម្បីបញ្ចៀសការប៉ះទង្គិចផែនដី។
យោងតាមឯកសារទាំងប្រាំ ដែលបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃពុធទី១មីនា ពិសោធន៍នេះគឺជាជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើល ហើយបានបង្វែរគន្លងរបស់អាចម៍ផ្កាយ Dimorphos ច្រើនជាងអ្វីដែលពួកគេបានរំពឹងទុកទៅទៀត។
ឯកសារមួយបាននិយាយថា “ការបំបុកពីសំណាក់យាន DART បានបង្ហាញថា ការបញ្ជូនសន្ទុះទៅបំបុកអាចម៍ផ្កាយគោលដៅអាចលើសពីសន្ទុះបំបុកគីណេទិក (kinetic)ដោយនេះសបញ្ជាក់ពីប្រសិទ្ធភាពនៃកម្លាំងបំបុកគីណេទិកសម្រាប់ការទប់ស្កាត់ការវាយប្រហាររបស់អាចម៍ផ្កាយនាពេលអនាគតមកលើផែនដី”។
ការសិក្សាទាំងប្រាំបានផ្ទៀងផ្ទាត់ការសន្និដ្ឋានរបស់ការសិក្សាពីមុនៗថា គន្លងរបស់អាចម៍ផ្កាយ Dimorphos នៅជុំវិញថ្មអវកាស Didymos គឺលឿនជាងមុន ៣៣ នាទីបន្ទាប់ពីការបំបុកនេះ ជំនួសឱ្យ ៧ នាទីដែលអ្នកវិទ្យាសាស្ត្របានរំពឹងទុក៕
យាន DART បំបុកអាចម៍ផ្កាយ Dimorphos ឱ្យចាកផុតពីគន្លងឆ្ពោះមកផែនដីដោយជោគជ័យកាលពីខែវិច្ឆិកា ឆ្នាំ២០២១