ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាការរៀបចំពិធីជួបជាមួយសិល្បករគឺដើម្បីបង្កើនភាពស្និទ្ធស្នាលរវាងអ្នកសិល្បៈនិងប្រមុខរាជរដ្ឋាភិបាលផងក្នុងគោលដៅជំរុញដល់ការអភិវឌ្ឍន៍វប្បធម៌ជាតិស្របតាមកម្មវិធីនយោបាយនិងផែនការសកម្មភាពថ្មីៗរបស់រាជរដ្ឋាភិបាល។

ទិវានេះរៀបចំឡើងដើម្បីរំលឹកដល់គុ ណូបការៈបុព្វបុរសខ្មែរគ្រប់​ជំនាន់​ដែល​បានពលីទាំងកម្លាំងកាយកម្លាំងចិត្តកម្លាំងបញ្ញានិងអាយុជីវិតក្នុងការបង្កើតថែរក្សានិងការពារសម្បត្តិវប្បធម៌ដ៏សម្បូ របែបនិងមានតម្លៃមិនអាចកាត់ថ្លៃ​បានបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅល្ងាចថ្ងៃទី២ខែមិនា២០២៣​ក្នុងទិវាវប្បធម៌ជាតិ៣មីនាលើកទី២៥និងពិធីពិសារអាហារសាមគ្គីរវាង​ប្រមុខរាជរដ្ឋាភិបាលជាមួយសិល្បករសិល្បការិនីនៅមជ្ឈ មណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ ៕សរន / N