ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តឲ្យបង្កើតស្នាដៃសិល្បៈថ្មីៗ ដែលមានភាពច្នៃប្រឌិតដោយយកចិត្តទុកដាក់ចំពោះមុខមាត់និងអត្តសញ្ញាណជាតិ ។
ថ្លែងនៅល្ងាចថ្ងៃទី២ខែមីនាឆ្នាំ២០២៣ក្នុងទិវាវប្ប ធម៌ជាតិ៣មីនាលើកទី២៥និងពិធីពិសា រអាហារសាមគ្គីរវាងប្រមុខរាជរដ្ឋាភិបាលជាមួយសិល្បករសិល្បការិនីនៅមជ្ឈ មណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុ សាសន៍មួយចំនួនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ដើម្បីជំរុញឲ្យវិស័យវប្បធម៌របស់កម្ពុជាកាន់តែមានភាពរីក ចម្រើន។
សម្តេចតេជោបន្តថាការបង្កើតស្នាដៃនេះត្រូវស្របទៅតាមបទដ្ឋានគិតយុត្តិ ក្រមសីលធម៌ វិជ្ជាជីវៈ និងស្ដង់ដារសកលដើម្បីបង្កើនផលិតភាពនិងសក្ដានុ ពលក្នុងការប្រកួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់និងអន្តរជាតិ៕/r
សម្តេចតេជោបានជម្រុញឲ្យមានការបង្កើតមូលធនមនុស្សនៅក្នុងវិស័យវប្បធម៌ ហើយម្ចាស់ការលើការអភិរក្សនិងលើកស្ទួយវប្បធម៌ ៕/r