ដោយៈ មុនីរ័ត្ន/ភ្នំពេញ ៖ លោកស្រី កាន់ រតនៈឧប្បល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានបញ្ជាក់ថា “ការរក្សាបាននូវសន្តិភាព និងស្ថេរភាពដូចសព្វថ្ងៃនេះ គឺជាមូលដ្ឋានគ្រឹៈដ៍រឹងមាំសម្រាប់ការអភិវឌ្ឍជាតិ គ្រប់វិស័យ ធានាបាននូវសុខុមាល ភាពនិងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ខណៈដែលស្ត្រី ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថា ជាឆ្អឹងខ្នងសេដ្ឋ កិច្ចជាតិ យ៉ាងសំខាន់ រាល់ការអភិវឌ្ឍនានា សុទ្ធ តែមានស្ត្រីចូលរួមគ្រប់ផ្នែក”។ ការបញ្ជាក់នេះ ក្នុងពិធីប្រារព្ធទិវាអន្តរជាតិនារី៨ ខួបទី១១២ កាលពីព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមប្រធានបទ ៖ “រួមគ្នារក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគស័យឌីជីថល”។
នៅក្នុងឱកាសនោះដែរលោកស្រី កាន់ រតនៈឧប្បល មានប្រសាសន៍បន្តថា ស្ត្រីកំពុងតែបំរើការងារ នៅគ្រប់វិស័យ ដូចជាផ្នែកសុខាភិបាល អប់រំសិក្សាធិការពីថ្នាក់មតេ្តយ្យ ដល់កំរិតឧត្តមសិក្សា បំរើការនៅក្នុងវិស័យច្បាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ច ជំនួញ ផ្នែកកសិកម្ម ឧស្សាហកម្ម និងនៅក្នុងជួរកម្លាំងប្រដាប់អាវុធ ។ល។ នេះគឺជាសក្ខី ភាពបានបង្ហាញថា កម្ពុជាបានទទួលសន្តិភាពពេញលេញនៅទូទាំងប្រទេស គឺដោយសារតែ នយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកស្រីប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញបានលើកឡើងថា រាជរដ្ឋាភិបាលនៅរៀងរាល់ឆ្នាំបានណែនាំដល់គ្រប់ស្ថាប័នរដ្ឋនិងវិស័យឯកជនប្រារព្ធធ្វើទិវាអន្តរជាតិនារី៨មីនាក្រោមប្រធានបទ ”រួមគ្នា រក្សាសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យ ឌីជីថល “ ។ស្ត្រី នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន បានប្តេជ្ញាចិត្តខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ថែរក្សាសន្តិភាព អភិវឌ្ឍ កសាងសេដ្ឋកិច្ចជាតិ ឲ្យមានការរីកចំរើន ដូចប្រទេសជឿនលឿន ក្រោមបរិបទបច្ចេកវិទ្យាឧស្សាហកម្ម៤.០។ ប្រទេសជាតិ មានសន្តិភាពទើបយើងមានឱកាសកសាងនិងអភិវឌ្ឍ បានជោគជ័យ ។ លោកស្រី កាន់ រតនៈឧប្បល បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋយើងលំបាកខ្លាំងណាស់ទម្រាំមានសន្តិភាពដូចសព្វថ្ងៃនេះ ដូច្នេះយើងត្រូវរួមគ្នាការពារសន្តិភាពឲ្យខាងតែបាន ទោះតម្លៃណាក៍ដោយ ត្រូវប្រឆាំងតបទៅក្រុមអគតិមានចេតនា នាំកម្ពុជារបស់យើងវិលទៅចូលភ្នក់ភ្លើងសង្គ្រាម ដូចសម័យអតីតកាល ។បើគ្មានសន្តិភាពនោះទេ ប្រទេសកម្ពុជា មួយនេះមិនអាចមានការអភិវឌ្ឍ រីកចំរើន គ្រប់វិស័យបានឡើយ៕/រ