ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់នូវទស្ស នៈសំខាន់ៗ៩ចំណុចដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជាភាគីពាក់ព័ន្ធត្រូវយ កចិត្តទុកដាក់ដើម្បីជំរុញឲ្យវិស័យវប្បធម៌រប ស់កម្ពុជាកាន់តែមានភាពរីកចម្រើន។
សម្តេចបានផ្តល់ទស្សនៈនេះក្នុងឱកាសអ ញ្ជើញសំណេះសំណាលនិងពិសាអាហារជាមួយអ្នកសិល្បៈគ្រប់ទម្រង់ជាង៤ពាន់នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិកោះពេជ្រនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នេះ។
ទី១៖ ត្រូវបង្កើនការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យវប្បធម៌និងភាពម្ចាស់ការលើការ ងារអភិរក្សលើកស្ទួយនិងអភិវឌ្ឍវប្ប-ធម៌ជាតិជាពិសេសការបង្កើតស្នាដៃសិល្បៈវប្ប ធម៌ថ្មីៗដែលមានភាពច្នៃប្រឌិតដោយយកចិត្តទុកដាក់ខ្ពស់ចំពោះមុខមាត់និងអត្តសញ្ ញាណជាតិស្របតាមបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈនិងស្ដង់ដារសកលដើម្បីបង្កើនផលិតភាពនិងសក្ដានុពលក្នុងការប្រ កួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់និងអន្តរជាតិ។
ទី២៖ត្រូវបង្កើនភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ដោយប្រើបច្ចេកវិទ្យានិងគំនិតផ្ដួចផ្ដើមថ្មីៗដើម្បីផ្ដល់នូវបទពិសោធន៍រីករាយនិង/ឬរៀនសូ ត្រពីសិល្បៈវប្បធម៌ក្នុងរូបភាពថ្មីៗនិងមានភាពទាក់ទាញដល់កុមារយុវជនស្ត្រីមនុស្សចាស់ជនមានពិការភាពប្រជាជនដែលងា យរងគ្រោះនិងភ្ញៀវទេសចរ។ ទន្ទឹមនេះក្រ សួងក៏ត្រូវបន្តជំរុញការគាំទ្រផ្នែកបច្ចេកទេ សការបណ្ដុះបណ្ដាល បទដ្ឋានគតិយុត្តនិងការសម្របសម្រួលផ្សេងៗដើម្បីបង្កើនផលិ តភាពនិងភាពប្រកួតប្រជែងនៃស្នាដៃសិ ល្បៈកម្ពុជានៅលើឆាកជាតិនិងអន្តរជាតិក្នុងគោលដៅបង្កើតមុខរបរវិជ្ជាជីវៈនិងសហគ្រិ នភាពក្នុងវិស័យសិល្បៈវប្បធម៌។
ទី៣៖ ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារអភិរក្សវប្បធម៌ជាតិដូចជាសំណង់បេតិកភណ្ឌវត្ថុបុរាណស្ថានីយបុរាណសិលាចារឹក សា ស្ត្រាស្លឹករឹតចំណេះដឹងបុរាណនិងប្រពៃណី ខ្មែរប្រពៃណីទំនៀមទម្លាប់កិច្ចប្រតិបត្តិសង្គ មសីលធម៌និងគុណតម្លៃរបស់ខ្មែរ វប្បធម៌នៅតាមវត្តអារាមនិងតាមសហគមន៍ជាពិ សេសនៅតាមសហគមន៍ជនជាតិដើមភាគតិច។
សម្ដេចតេជោបានស្នើឲ្យក្រសួងមហាផ្ទៃជាពិសេសនគរបាលការពារបេតិកភណ្ឌក្រសួ ងធម្មការនិងសាសនាក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់រដ្ឋបាលរាជធានី-ខេត្តអាជ្ញាធរដែនដីដែលនៅកៀកនឹងប្រជា ជនត្រូវសហការឱ្យបានកាន់តែសកម្មក្នុងការការពារបុរាណដ្ឋាននិងសំណង់បេតិក ភណ្ឌ។
ទី៤៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងមហាផ្ទៃនិងរដ្ឋបាលរាជធានី-ខេត្តត្រូវពិនិត្យលទ្ធភាពរៀបចំឲ្យមានលំហវប្ប ធម៌នៅក្នុងផែនការមេអភិវឌ្ឍទីក្រុងនិងទីប្រជុំជននីមួយៗតាមរយៈការបង្កើតឲ្យមានភូមិវប្បធម៌ សហគមន៍វប្បធម៌ សួនឧទ្យានវប្បធម៌ ឃុំ- សង្កាត់វប្បធម៌ និង/ឬស្រុក-ខណ្ឌវប្ប ធម៌សម្រាប់ធ្វើជាទីកន្លែងកម្សាន្តសិក្សា រៀនសូត្រច្នៃប្រឌិតបង្កើតផលិតផល សិល្បៈថ្មីៗនិងការរៀបចំព្រឹត្តិការណ៍សិ ល្បៈវប្បធម៌ធំៗដូចជាពិព័រណ៍មហោស្រពនិងការប្រគំតន្ត្រីជាដើម។
ទី៥៖ត្រូវបន្តពង្រឹងពង្រីកប្រព័ន្ធនិងយន្តការការងារឲ្យមានភាពប្រទាក់ក្រឡាគ្នាជាយុទ្ធសាស្ត្របូករួមទាំងកិច្ចសហប្រតិបត្តិការជាតិនិងអន្តរជាតិដើម្បីកៀរគរថវិកានិងបច្ចេ កទេសសម្រាប់គាំទ្រដល់ការអភិវឌ្ឍមូលធ នមនុស្សក្នុងវិស័យសិល្បៈវប្បធម៌ការអភិរក្សនិងលើកស្ទួយវប្បធម៌ជាតិរួមទាំងការ អភិវឌ្ឍឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត។
ទី៦៖ រាជបណ្ឌិត្យសភាកម្ពុជាពិសេសក្រុមប្រឹក្សាជាតិភាសាខ្មែរនិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការគ្នារៀបចំបកប្រែភាសាបរទេសថ្មីៗនៅក្នុងវិស័យសិល្បៈដែលកំពុងមានការប្រើប្រាស់កាន់តែច្រើនឡើងៗនៅលើបណ្ដាញសង្គម។
ទី៧៖សម្ដេចសូមអំពាវនាវឲ្យសិល្បករសិ ល្បការិនីទាំងអស់ចូលរួមនិពន្ធនិងផលិត បទចម្រៀងបទភ្លេង វីដេអូនិងស្នាដៃសិល្បៈផ្សេងៗដើម្បីចូលរួមអបអរនិងញ៉ាំងបរិយា កាសនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលប្រទេស កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះឲ្យកាន់តែកក្រើកងអធិកអធមដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះតាមរយៈស្នាដៃសិល្បៈវប្បធម៌ ។
៨.ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងស្ថាប័ នពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការកសាងរូបសំណាកឬបដិមា។ ទាម ទារត្រូវតែធ្វើឲ្យបានត្រឹមត្រូវតាមរចនាបទ ។
៩.ខិតខំឲ្យទីអារ៉ាមនានាជួយអភិវឌ្ឍន៍និងអភិរក្សភ្លេងភ្លេងពិណពាទ្យនិងឆៃយ៉ាំ ។ នៅតាមទីអារាមយ៉ាងហោចណាស់ក៏មាន២ចំណែកនេះដែលទីអារាមអាចចូលរួមចំណែកជួយទៅដល់ការអភិរក្សនៃវង់ភ្លេងបុរាណរបស់យើងចំពោះភ្លេងពិណពាទ្យនិងឆៃយ៉ាំ ៕