ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈយកចិត្តទុកដាក់ ពាក់ព័ន្ធការសាងសង់រូបសំណាកឬបដិមាព្រះពុទ្ធ ទាមទារឲ្យសាងសង់បានត្រឹមត្រូវទៅតាមរចនាបទខ្មែរ ។ សម្តេចតេជោបានបង្ហាញការព្រួយបារម្ភថាសម្តេចខ្លាចបំផុត គឹការបាត់បង់ នោះគឺដោយសារតែសម្ភារៈទំនើប អ្វីក៏ទំនើប បោះបង់ចោលនូវទំនាមទំលាប់និងរបស់របរដែលយើងធ្លាប់មានការពីអតីតកាល។
សម្តេចតេជោបានធ្វើការណែនាំបែបនេះនារសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយសិល្បៈករសិល្បៈការិនីនិងពិសារបាយសាមគ្គីអបអរទិវាវប្បធម៌ ជាតិ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ ។
សម្តេចតេជោ ហ៊ុនសែនមានប្រសាសន៍ថា៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងស្ថាប័នពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់ពាក់ព័ន្ធនឹងការកសាងរូបសំណា កឬបដិមាទាម ទារត្រូវតែធ្វើឲ្យបានត្រឹមត្រូវតាមរចនាបទ ។ សម្តេចតេជោបញ្ជាក់ថា បើការកសាងនោះមិនត្រូវតាមក្បួនខ្នាត ហើយមានភាពមិនត្រឹមត្រូវ ។ ពេលដែលអភិសេធដាក់ឲ្យ ប្រើប្រាស់រួចហើយគឺគ្មានអ្នកណាហ៊ានវ៉ៃចោលនោះទេ គេខ្លាចមានបញ្ហាគ្រោះថ្នាក់តាមអបិយជំនឿ ។ អញ្ចឹងទេរបស់នោះត្រូវបន្សល់ទុករាប់រយឆ្នាំទៅខាងមុខទៀតដែល នាំទៅឲ្យក្មេងជំនាន់ក្រោយអាចយល់ខុសពីទម្រង់ខ្មែរពិតប្រាកដ៏យ៉ាងណា ។ យើងគ្រាន់បញ្ជាក់ទាក់ទងជាមួយរូបបដិមា ឬ រូបសំណាកតែអភិសេធហើយគ្មានអ្នកណាទៅ ប៉ះពាល់បានទេ អញ្ចឹងរូបនេះបន្សល់ទុក ១០០ទៅ២០០ឆ្នាំលើកលែងតែអាពតទេដែលវាវាយចោលនោះ ក្រៅពីនោះអត់មានរណាហ៊ានទៅវាយទេ ។ អញ្ចឹងស្នើឲ្យក្រសួងយក ចិត្តទុកដាក់ទៅលើបញ្ហានេះ ។
ក្នុងចំណុចនេះសម្តេចបានបញញជាក់ថា៖សម្តេចបានសម្រេចរួចហើយក្នុងចំណោម ១ ,៥០០,០០០នាក់នៃសិស្សដែលត្រូវទទួលបានការបណ្តុះបណ្តាលគឺទុក២ទៅ៤ភាគរយ សម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីបណ្តុះបណ្តាលនូវមរតកដូនតាដូច្នេះចំណុចនេះជាចំណុចដែលត្រូវយកចិត្តទុកដាក់មិនអាចមើលស្រាលបានទេខ្ញុំខ្លាចបំផុត គឹការបាត់បង់នោះគឺដោយសារតែសម្ភារៈទំនើប អ្វីក៏ទំនើបបោះបង់ចោលនូវទំនាមទំលាប់និងរបស់របរដែលយើងធ្លាប់មានការពីអតីតកាល។សម្តេចបានស្នើដោយទទូច ឲ្យយកចិត្តទុកដាក់ទៅលើការកសាងរូបបដិមានិងរូបសំណាកពិសេសគឺរូបព្រះពុទ្ធបដិមា ៕