Views: 39 Post navigation រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោកអានថូនី ប្លីងកិន និងសមភាគីរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ បានជួបពិភាក្សាគ្នាមួយភ្លែតនៅជំនួបមួយនៃប្រមុខការទូតមកពីក្រុមប្រទេស មានសេដ្ឋកិច្ចជឿនលឿនទាំងម្ភៃ(G20)នៅឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍។ពួកមន្រ្តីបាននិយាយថា ប្រមុខការទូតទាំងពីរបានជជែកគ្នា១០នាទីនៅក្រៅជំនួបG20នៅទីក្រុងញូវដេល្លី។ អគ្គិភ័យបានបំផ្លាញអាគារកំពស់៤២ជាន់ដែលកំពុងសាងសង់មួយនៅកណ្តាលក្រុងហុងកុងកាលពីយប់ថ្ងៃព្រហស្បតិ៍។សំណង់អាគារខ្ពស់កប់ពពកនេះត្រូវចំណាយ៦ពាន់លានដុល្លារហុងកុង(៧៦០លាន ដុល្លារ) និងចាប់ផ្តើមសង់នៅឆ្នាំ២០១៩ ហើយត្រូវបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៣។