ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតទោចក្រយាន ពានរង្វាន់ UCI Cup C1 Class នៅខេត្ត Phichit ប្រទេសថៃ ដែលកំពុងតែប្រព្រឹត្តិទៅនោះ អត្តពលិកកម្ពុជា ៤ រូប ប្រជែងបានចំណាត់ថ្នាក់លេខ៤ ដូចគ្នា។

សម្រាប់វិញ្ញាសា XCO Women U23 កីឡាការិនីកម្ពុជា ខេន ម៉ាឡៃ ដណ្ដើមបានចំណាត់ថ្នាក់លេខ៤។ វិញ្ញាសា XCO Men U23 កីឡាករកម្ពុជា ឆាន ឆៃហ្វុង ចំណាត់ថ្នាក់លេខ ៤ដែរ។

ព្រឹត្តិការណ៍នេះ មានកីឡាករ កីឡាការិនីខ្លាំងៗ មកពី ១០ ប្រទេស ចូលរួម ក្នុងនោះ មានម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ជប៉ុន កូរ៉េ ចិន បារាំង អាល្លឺម៉ង់ សហរដ្ឋអាមេរិក រួមជាមួយនឹង ថៃ ដែលជាម្ចាស់ផ្ទះ។

សម្រាប់កម្ពុជា ក្រៅពីលោក ផេង ប៉ូលីន ដែលជាប្រធានប្រតិភូ និងលោក អ៊ុច សុខវិបុល ដែលជាគ្រូបង្វឹកនោះ កីឡាករ មាន ៥ រូបគឺ ឃឺម ម៉េងឡុង ឆាន ឆៃហ្វុង ក្រូច វ៉ា ម៉ៅ សុពិសិដ្ឋ និងកីឡាករ មុត ប្រុសសុភក្ត្រា។ ចំពោះកីឡាការិនី ខេន ម៉ាឡៃ យត់ កន្និកា វ៉ុន ស្រីនីត និង អេង សុជាតា ដែលជាប្រធានក្រុមនារី៕ V / N