ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ (Dimnry Medvedev)​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​មីនា​ថា​ការបញ្ជូន​យន្តហោះ​របស់​ណា​តូ​ទៅកាន់​អ៊ុយ​ក្រែ​ននិង​​ការថែទាំ​យន្តហោះ​លើ​ទឹកដី​របស់​សម្ពន្ធភាព​យោធា​នេះ នឹង​ក្លាយ​ជា​ការ​ចូល​ពាក់ព័ន្ធ​របស់​ណា​តូ​ដោយ​ផ្ទាល់​ក្នុង​សង្គ្រាម​នេះ​ប្រឆាំង​នឹង​រុស្ស៊ី​។​

​លោក​មេ​ត​វេ​ដេវបាន​រំលឹកថា ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩២០ មាន​ការ​យល់​ដឹង​ថា ប្រទេស​មួយ​អាច​ត្រូវបាន​ទទួលស្គាល់ថា​ជា​អ្នកចូលរួម​ក្នុង​អរិភាព ប្រសិនបើ​ក្រៅពី​ការផ្គត់ផ្គង់​អាវុធ ពួកគេ​បាន​ជួយ​បណ្តុះបណ្តាល​បុគ្គលិក​ឱ្យ​ចេះ​ប្រើ​អាវុធ​ទាំងនោះ​ទៀត​។​

​លោក​មេ​ត​វេ​ដេវបាន​និយាយ​នៅ​លើ Telegram​ថា “​នេះ​ជា​របៀប​ដែល​រឿង​នោះ​កំពុង​កើតឡើង​សព្វថ្ងៃ​។ អ្នក​ឧទ្ទេស​(​គ្រូ​)​កាណាដា​និង​អាល្លឺម៉ង់​នៅ​សហភាព​អឺរ៉ុប​កំពុង​បង្រៀន​ឃាតករ​អ៊ុយ​ក្រែន​រួច​ហើយ​ពី​របៀប​ប្រើ​រថក្រោះ Leopard”​។​

“​ប្រសិនបើ​យើង​ស្រមៃ​ថា​យន្តហោះ​របស់​ណា​តូ​ដឹក​មក​ពេល​អនាគត​នឹង​ត្រូវ​ប្រើ​ដោយ​យោធា​របស់​ពួកគេ​នៅលើ​ទឹកដី​នៃ​ប្រទេស​ប៉ូឡូញ (​ជា​លទ្ធភាព​តែមួយគត់​ដោយ​ផ្អែក​លើ​ស្ថានភាព​ឧស្សាហកម្ម​ការពារជាតិ​នៅ​តំបន់​ម៉ា​ឡូ​រ៉ូ​សសៀ​-Malorossia) នេះ​នឹង​ក្លាយ​ជា​ការ​ចូល​ដោយ​ផ្ទាល់​របស់​ណា​តូ​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី​ជាមួយនឹង​ផលវិបាក​ដែល​នឹង​មក​ជា​មួយ​ជា​បន្តបន្ទាប់​”​។​

​លោក​បាន​បន្ថែមថា “​មនុស្ស​ទាំងអស់ ដែល​ធ្វើ​ការសម្រេចចិត្ត​លើ​ការផ្គត់ផ្គង់ (​ការជួសជុល​) នៃ​ឧបករណ៍​ឬ​អាវុធ​បែប​នេះ​រួម​ជាមួយ​ទាហាន​បរទេស​ស៊ីឈ្នួល​និង​អ្នក​ឧទ្ទេស​យោធា នឹង​ក្លាយជា​គោលដៅ​របស់​យោធា​ដោយ​ស្របច្បាប់​”៕

​ការបញ្ជូន​យន្តហោះ​ចម្បាំង​របស់​ណា​តូ​ដល់​អ៊ុយ​ក្រែ​ននឹង​ក្លាយ​ជា​ការ​ធ្វើ​សង្គ្រាម​រប​ស់ណា​តូ​ប្រឆាំង​នឹង​រុស្ស៊ី