ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាៈ សម្តេចចង់ប្រើយុទ្ធសាស្ត្រការទូតដើម្បីរួមចំ ណែកក្នុងការជំរុញវប្បធម៌តាមរយៈនៃការទំនាក់ទំនងវប្បធម៌នេះគឺជំរុញទំនាក់ទំនងខាងនយោបាយឡើង ដើម្បីបញ្ចប់ជម្លោះទាមទារធ្វើកម្មសិទ្ធិ ។
ដោយផ្តើមចេញពីបញ្ហាការដណ្ដើមគ្នាអំពីបញ្ហាធ្វើជាកម្មសិទ្ធិបញ្ហាប្រដាល់ដែលខ្មែរហៅថាក្បាច់គុនខ្មែរ ថៃហៅថាមួយថៃ ឡាវក៏មានផ្សេង មីយ៉ាន់ម៉ាក៏មានផ្សេងសម្តេច តេជោ ហ៊ុន សែនបានធ្វើការពន្យល់ដោយភាពប្រាកដ៏ប្រជាដែលឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងថាពាក់ព័ន្ធនឹងបញ្ហាការដណ្ដើមគ្នាអំពីបញ្ហាធ្វើជាកម្មសិទ្ធិ ។ រឿងនេះវាជារឿងដែលមិនគួរចិញ្ចឹមទំនាស់ដែលអូសបន្លាយមិនចេះចប់ មិនចេះហើយទៅលើបញ្ហាខ្លះដែលសព្វថ្ងៃនេះមានរឿងរ៉ាវកើតឡើងក្នុងបញ្ហាប្រដាល់ដែលខ្មែរហៅថាក្បាច់គុនខ្មែរ ថៃហៅថាមួយថៃ ឡាវក៏មានផ្សេង មីយ៉ាន់ម៉ាក៏មានផ្សេងយើងច្បាស់ជាដឹងថានៅតាមប្រាងប្រាសាទរបស់យើងពិ តជាមាននៅក្បាច់គុណនោះពិតប្រាកដក៏ប៉ុន្តែតើចំណុចនេះយើងអាចធ្វើការសន្ទនាជាមួយបណ្ដាប្រទេសដែលជាប់ពាក់ព័ន្ធបានទេ ។
សម្តេចបន្តថាដូចជាកន្លងទៅៈខ្ញុំក៏មានការសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃការសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវពិតមែនតែនៅ មីយ៉ាម៉ាយើងមិនទាន់មានការសន្ទនាទេតើយើងអាចនឹងពិភាក្សាគ្នាសម្របសម្រួលគ្នាបានទេឧ ទាហរណ៍យើងអាចចុះបញ្ជីរួមគ្នានៅក្នុងក្របខណ្ឌបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូដែលកន្លងទៅឧទាហរណ៍មួ យនេះការទាញព្រ័ត្រយើងបានចុះបញ្ជីជា មួយគ្នាប៉ុន្តែយើងក៏អាចធ្វើការសម្របសម្រួ លដែរខ្ញុំលើកឧទាហរណ៍យើងចុះបញ្ជប្រ ភេទកីឡានេះទៅក្នុងអូឡាំពិក ឧទាហរណ៍ប្រសិនបើមកប្រកួតនៅកម្ពុជាយើងហៅឈ្មោះថា គុនខ្មែរ ,ពេលដែលប្រកួតនៅក្នុងប្រទេសថៃយើងហៅថា មួយថៃ , ពេលដែ លប្រកួតនៅក្នុងប្រទេសឡាវ ហៅថាគុណ ឡាវ មិនដឹងថាឡាវហៅឈ្មោះអីទេ, ប្រកួតនៅប្រទេសមីយ៉ាន់ម៉ាយើងហៅតាមអញ្ចឹងទៅតើយើងរកការសម្របសម្រួលអញ្ចឹងបានទេ? បើរកការសម្របសម្រួលនេះបានខ្ញុំគិតថាយើងមិនចាំបាច់ទាស់គ្នាដណ្ដើមគ្នាធ្វើជាម្ចាស់នោះទេគឺយើងជារបស់យើងនៅក្នុងប្រទេសកម្ពុជាមកគឺមិនមែនប្រកួត មួយ ថៃ ក្បាច់គុនថៃទេ , មកដល់ប្រទេសកម្ពុជា គឺប្រកួតក្បាច់គុនកម្ពុជា,ប៉ុន្តែទៅដល់ប្រទេ សថៃគឺប្រកួត មួយថៃ ហ្នឹងទៅ , ទៅដល់ប្រទេសឡាវគឺប្រកួតតាមហ្នឹង ។
សម្តេចតេជោបានលើកជាឧទាហរណ៍ បញ្ហាសង្ក្រាន្ត,សង្ក្រាន្តនេះតើយើងអាចចុះរួមគ្នាទេរវាងសង្ក្រាន្តកម្ពុជាសង្ក្រាន្តនៅថៃ សង្ក្រាន្តនៅឡាវ សង្ក្រាន្តនៅមីយ៉ាន់ម៉ាតើយើងអាចចុះបញ្ជីរួមគ្នាទេ?ប៉ុន្តែដល់ទៅចូលឆ្នាំចូលឆ្នាំរៀងៗខ្លួនតើ ។ ក៏ប៉ុន្តែប្រសិ នជាដណ្ដើមថាអាហ្នឹងជារបស់ខ្មែរ,ចុះបើ ថៃនៅហ្នុងដែរ ឡាវនៅហ្នុងដែរ មីយ៉ាន់ម៉ាក៏នៅហ្នុងដែរ អាចមានប្រទេសដទៃទៀ ត ,នេះគ្រាន់តែជាការលើកជាគំនិតផ្ដួចផ្ដើមដើម្បីធ្វើការសម្របសម្រួលកុំឲ្យយើងមានជម្លោះបញ្ហាដណ្ដើមគ្នា។ ពិតហើយបញ្ហា ខ្លះយើងមិនអាចនឹងបោះបង់ចោលទេឧទា ហរណ៍របាំអប្សរាអីជាដើមដែលយើងបានដាក់ឬក៏ចាប៉ីដងវែងដែលយើងបានដាក់ចូលទៅក្នុងវប្បធម៌អរូបី ល្បុក្កតោជារបស់ខ្មែរយើង ដាក់អាហ្នឹងមិនអាចទៅចុះបញ្ជីរួមទេ។
ក៏ប៉ុន្តែអាក្បាច់គុននេះដោយសារតែវាអ ញ្ចេះឥឡូវយើងពិនិត្យមើលប្រទេសកម្ពុជាយើងពិតជាធំធេងមែនកាលពីអតីតកាលក៏ប៉ុន្តែបន្ទាប់ទៅប្រទេសនេះមួយភាគបានទៅស្ថិតនៅក្នុងទឹកដីវៀតណាម,មួយភាគបានទៅស្ថិតនៅក្នុងទឹកដីថៃរឿងនេះវាជារឿងពិតប្រទេសឡាវក៏ដូចគ្នាដែរ ។ មុននេះមួយភាគនៅឦសានរបស់ប្រទេសថៃគឺជាទឹកដីរបស់ឡាវអញ្ចឹងទេក្រោយពីក្លាយជាទឹកដីវាឡូកឡំគ្នាអញ្ចឹងទៅវាច្របល់គ្នា ប៉ុន្តែប្រភពដើមនៅទីណាយើងមានសាក្សី ក៏ប៉ុន្តែសភាពការណ៍វាបានវិវត្តប្រែប្រួលអញ្ចឹងយើងរកវិធីសម្របសម្រួលដើម្បីចៀ សវាងនូវជម្លោះដោយសារតែបញ្ហាទាក់ទងជាមួយនឹងវប្បធម៌នេះឯង ។
ហើយខ្ញុំសង្ឃឹមថាខាងសមភាគីរបស់យើងនៅថៃនៅឡាវ ក៏នឹងពិចារណាអំពីបញ្ហានេះព្រោះខ្ញុំធ្លាប់បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីប្រាយុទ្ធចន្ទអូចា ពេលដែលគាត់មក ប្រជុំអាស៊ាននៅកម្ពុជា,ហើយពេលដែលខ្ញុំទស្សនកិច្ចនៅឯឡាវកន្លងទៅខ្ញុំក៏បានលើកបញ្ហាហ្នឹង,ហើយខ្ញុំក៏បានពិគ្រោះជាមួយ លោកជំទាវ ភឿង សកុណា ថាunesco គេលើកទឹកចិត្តឱ្យចុះរួមគ្នាកុំឲ្យជម្លោះចុះរួមគ្នាប៉ុន្តែរបស់យើងវានៅតែរបស់យើងមិន មែនចុះរួមហើយអ្នកណាយកទៅណាទេ មកប្រទេសកម្ពុជាគឺតាមរបៀបកម្ពុជាទៅ ឈ្មោះក្បាច់គុនកម្ពុជាដែលកន្លងទៅថៃបដិ សេធមិនបញ្ជូនកីឡាករមកប្រកួតក្បាច់គុនខ្មែរទេអញ្ចឹងបើយើងរកការសម្របសម្រួល បានថ្ងៃក្រោយក្បាច់គុននេះត្រូវចុះក្នុងបញ្ជីណាមួយរាប់ទាំងចូលទៅក្នុងក្របខណ្ឌអូ ឡាំពិករួចហើយប៉ុន្តែថាបើស៊ីហ្គេមនៅកម្ពុ ជាប្រកួតនៅកម្ពុជាហៅថាក្បាច់គុនកម្ពុជា ទៅប្រកួតនៅក្នុងប្រទេសថៃហៅថាក្បាច់គុ នថៃឬមួយថៃនោះ ,ក្នុងប្រទេសឡាវហៅថាក្បាច់គុនឡាវអញ្ចឹងទៅ,នៅប្រទេសមីយ៉ា ន់ម៉ាហៅថាក្បាច់គុនមីយ៉ាន់ម៉ាអញ្ចឹងទៅ អាហ្នឹងតើអាចធ្វើបានទេនេះគឺជាការពិគ្រោះ យោបល់ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “ច្បា ស់ណាស់ថាមានអ្នកជេរខ្ញុំក៏ប៉ុន្តែអ្នកដែល ជេរខ្ញុំនេះប្រហែលជារកច្រកចេញវាមិនឃើ ញទេ។ ហើយជួនកាលថាខ្ញុំនេះឱនក្បាលដើម្បីទទួលយកនូវការចំណុះឬក៏សម្បទាន តែអ្នកត្រូវគិតថាតើប្រជាជាតិជិតខាងយើងគេសុខចិត្តទេគេព្រមទេ គេក៏ជាប្រទេសមួយ ជាជាតិសាសន៍មួយតើគេព្រមទេ,បើខ្លួនយើ ងមិនព្រមគេក៏មិនព្រមដែរបើអញ្ចឹងវានៅ តែទំនាស់រហូតហ្នឹងខ្ញុំចង់ប្រើយុទ្ធសាស្ត្រទូ តដើម្បីរួមចំណែកក្នុងការជំរុញវប្បធម៌តាម រយៈនៃការទំនាក់ទំនងវប្បធម៌នេះគឺជំរុញទំនាក់ទំនងខាងនយោបាយឡើង”។
សម្តេចតេជោបន្តថានេះជាចំណុចដែលខ្ញុំសុំលើកជាមតិសម្រាប់ការពិនិត្យស្រាវជ្រាវហើយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌អាចចាប់ផ្ដើមធ្វើចលនាពិគ្រោះយោបល់ជាមួយនឹងចាស់ទុំក្នុងស្រុកនិងផ្នែកពាក់ ព័ន្នធក្នុងស្រុករបស់យើងតើមានអ្វីខ្លះដែលយើងអាចលើកជាគំនិតផ្ដួចផ្ដើម។ព្រោះមានការប្រជុំនៅក្នុងក្របខ័ណ្ឌCLV ឬ CLMV តែម្ដងជាពិសេសនៅក្នុងក្របខណ្ឌ ACMECSដែលមានកម្ពុជា មានឡាវ មាន មីយ៉ាន់ម៉ា មានថៃ និងមានវៀតណាមប៉ុន្តែ ភាគច្រើនគឺពាក់ព័ន្ធជាមួយនឹងប្រទេសបួន គឺ CLMV ហ្នឹងតែម្ដង ។ យើងអាចមានវិធីសាស្រ្តដើម្បីជួយដោះស្រាយបញ្ហាកុំឱ្យមើ លមុខគ្នាមិនត្រង់ដោយសារតែរឿងការដ ណ្ដើមជាកម្មសិទ្ធិ ។
សម្តេចតេជោបន្តថាៈពិតហើយបងប្អូនយើងមានសិទ្ធិនឹងឈឺឆ្អាលទៅលើរឿងនេះតែរឿងនេះគ្រាន់តែជាការនិយាយទៅកាន់បងប្អូនជនរួមជាតិឲ្យថ្លឹងថ្លែងអំពីបញ្ហានេះ ។ យើងមិនមានការខាតបង់អ្វីទាំងអស់ហើយបើសិនយើងទៅយកពីគេទៅយកពីថៃត្រ ឡប់មកវិញតើថៃគេសុខចិត្តឲ្យទេគេមិនសុខចិត្តឱ្យទេហើយបើថៃចង់យកពីយើងយើងក៏មិនសុខចិត្តឲ្យដែរ។រឿងហ្នឹងគឺវាទាល់ច្រកតែម្ដង។
ការធ្វើអត្ថាធិប្បាយពន្យល់របស់សម្តេចតេ ជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីជួបសំ ណេះសំណាលនិងហូបបាយសាមគ្គីជាមួ យសិល្បៈករសិល្បៈការិនីប្រមាណជាង ៤០០០នាក់នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រកាលពីល្ងាចថ្ងៃទី ២ ខែមិនា ២០២៣ ៕