​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បេក្ខជន​បេ​ក្ខ​នារី​ជា​ច្រើន​កំពុង​បង្អួត​ស្ទីល​ចម្លែកៗ​របស់​ពួកគេ​សម្រាប់​ការប្រឡង​បង្ក​កសក់​នៅ​ប្រទេស​កាណាដា ដែល​ធ្វើឡើង​នៅក្រោម​សីតុណ្ហភាព​ត្រជាក់​ដក ២០ អង្សា​សេ​។​

​ការប្រកួតប្រជែង​ប្រចាំ​ឆ្នាំ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​ទឹក​ពុះ​អ៊ី​ឃ្លីបន័​រឌីក (Eclipse Nordic Hot Springs) នៅ​ខេត្ត​យូ​កុន (Yukon) ហើយ​បើក​រហូតដល់​ថ្ងៃទី ២៥ ខែ​មីនា​។​

​អ្នកចូលរួម​នាំគ្នា​លោត​ចូល​ក្នុង​ទឹក​ពុះ ដែល​ពី​មុន​គេ​ស្គាល់​ថា ទឹក​ពុះ​តា​ឃី​នី (Takhini Hot Springs) ដែល​មាន​សីតុណ្ហភាព ៤២ អង្សា​សេ​មុន​ពេល​ញី​សក់​របស់​ពួកគេ​ឱ្យ​ចេញ​ជា​រូបរាង​ឆ្នៃ​​ប្រឌិត​ផ្សេងៗ​។​

​ការប្រកួត​នេះ​បើក​ឱ្យ​ចូលរួម​រៀងរាល់ថ្ងៃ នៅពេលណា​ដែល​អាកាសធាតុ​ឈាន​ដល់​ដក ២០ អង្សា​សេ​។​

​ការប្រកួត​មាន ៦ ប្រភេទ​ពាន គឺ ស្ត្រី​ឆ្នើម បុរស​ឆ្នើម ក្រុម​ឆ្នើម សក់​ឆ្នើម ការច្នៃប្រឌិត​ឆ្នើម និង​ពាន​ជម្រើស​ប្រជាជន​។​

​ជ័យលាភី​នៃ​ប្រភេទ​ពាន​នីមួយៗ​នឹង​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់​ភ្លាមៗ​ចំនួន ២.០០០ ដុល្លារ​។​

​អ្នកនាំពាក្យ​សម្រាប់​កន្លែង​ទឹក​ក្តៅ​ខាងលើ បាន​និយាយថា “​ចំណុច​សំខាន់​នៃ​ការប្រកួត​គឺ​លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល​”​។​

“​សីតុណ្ហភាព​ដក ២០ អង្សា​សេ​គឺ​ចាំបាច់​។ ដូច្នេះ​ថ្ងៃ​ខ្លះ​មិន​ត្រជាក់​គ្រប់គ្រាន់​ដើម្បី​សម្រេចបាន​នូវ​ល្បិច​ច្នៃ​សក់​នោះទេ​”​។​

“​ដោយសារ​សីតុណ្ហភាព​នៃ​ប្រភព​ទឹ​កក្តៅ ៤០ អង្សា​សេ ទើប​អ្នក​ចូល​រួមមាន​សុវត្ថិភាព​និង​មាន​ភាពកក់ក្តៅ​”៕

​អ្នក​ឈ្នះ​ក្នុង​ប្រភេទ​ពាន​នីមួយៗ​នឹង​ទទួលបាន​សាច់​ប្រាក់សុទ្ធ ២.០០០ ដុល្លារ​ភ្លាមៗ​