ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ប្រកាសគាំទ្រសំណើទាំង១២ ចំណុចរបស់ចិនទាក់ ទង់បញ្ហានៅអ៊ុយក្រែននិ ងបានភាគីពាក់ព័ន្ធទាំងអស់ពិចារណាដោយយកចិត្តទុកដាក់បំផុតចំពោះសំ ណើរបស់ចិន ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេ ជោ ហ៊ុន សែន បានប្រកាសបែនេះនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅវិមាសន្តិ ភាព។

សម្ដេចតេជ ហ៊ុន សែន បានមានប្រសា សន៍ថានៅក្នុងឱកាសគម្រប់ខួបមួយឆ្នាំនៃការនៃសង្គ្រាមអ៊ុយក្រែន។ប្រទេសចិនបានដើមតួនាទីឈានមុខមួយក្នុងការស្វែងរកសន្តិភាពបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដោយលើកឡើងសំណើដែលមាន ១២ ចំណុច ។

កម្ពុជាគាំទ្រសំណើរ ១២ ចំណុចរបស់ចិនដោយសារសំណើរបស់ប្រទេសចិន ចែងអំពីការគោរពច្បាប់អន្តរជាតិ គោល ការណ៍រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រ ជាជាតិដែលជាវិធានសម្រាប់ទំនាក់ទំន ងសម្រាប់រដ្ឋអធិបតេយ្យ ដូចជារដ្ឋអធិ បតេយ្យ អធិបតេយ្យភាព បូរណភាពដែនដី និងឯករាជ្យភាពនិយម ។

សម្តេចតេជោបន្តថាសំណើខាងលើក៏អំពាវនាវឲ្យបញ្ឈប់ភាពប្រទូសរ៉ាយ
ផ្នែកយោធា ។ សម្តេចបន្តថាតាមពិតសង្គ្រាមគឺជាមធ្យោបាយអាក្រក់បំផុតសម្រាប់បញ្ចប់សង្រ្គាម។ ឯបទឈប់បាញ់គឺជាមធ្យោបាយល្អបំផុតដើម្បីឈានទៅបញ្ចប់សង្គ្រាម ។ សំណើរនេះក៏បានអំពាវនាវឲ្យមានកិច្ចសន្ទនាសន្តិ ភាពនិងបញ្ឈប់ជាឯកតោភាគីផងដែរ។ គោលការណ៍ខាងលើស្របគ្នានិងជំហររបស់កម្ពុជាបន្ថែមលើកនេះសំណើរបស់ចិនក៏បានផ្ដោតទៅលើការងារមនុស្សធម៌សន្តិសុខស្បៀង ការស្ថាបនា ឡើងវិញក្រោយជម្លោះ ។

កម្ពុជាអំពាវនាវភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដោយយកចិត្តទុកដាក់បំផុតចំពោះសំណើរបស់ចិនដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា បញ្ចប់ការឈឺចាប់របស់ប្រជា ជន ការបំភ្លេចបំផ្លាញទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធនាំត្រឡប់មកវិញនៅសន្តិភាព ៕