ដោយ: ពៅនិមល / ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (..) និងអង្គការអុកហ្វាម (Oxfam) នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នេះបានសហការគ្នារៀបចំ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីរបបសន្តិសុខសង្គម (..) ជូនដល់សមាជិកអ្នក សារព័ត៌មាន ដែលមកពីស្ថាប័នផ្សេងៗគ្នា សរុបចំនួនជាង ៣០ ស្ថាប័ន។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្រោយគម្រោង «គាំពារសង្គមប្រកបដោយបរិយាបន្ន ដែលឆ្លើយតបទៅនឹងតម្រូវការ របស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ» ក្នុងគោលបំណងកសាង និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន តាមរយៈបទបង្ហាញពី អ្នកជំនាញបេឡាសន្តិសុខជាតិសង្គម ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វ ផ្សាយ ឲ្យកាន់តែទូលំទូលាយ ដល់សាធារណជនជាពិសេសនិយោជិត ក្នុងវិស័យកាត់ដេរ នៅកម្ពុជា។

សិក្ខាសាលានេះ មានគោលបំណងសំខាន់ៗ ដូចជា៖ ដើម្បីពង្រឹងសមត្ថភាព ជូនអ្នកសារព័ត៌មាន តាមរយៈបទបង្ហាញពី អ្នកជំនាញបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ ពីរបបសន្តិសុខសង្គម តាមប្រព័ន្ធផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ ដល់សាធារណជន ជាពិសេសកម្មករ និយោជិត ក្នុងវិស័យកាត់ដេរ, ចែករំលែក និងពង្រឹងការយល់ដឹងបន្ថែមទៀតដល់សមាជិកសាព័ត៌មាន ស្តីពីគោលនយោបាយ គាំពារសង្គម និងបញ្ហាប្រឈមរបស់ កម្មករ និយោជិត (ភាគច្រើនជាស្ត្រី) ក្នុងការទទួលបាន និងការប្រើប្រាស់ប័ណ្ណសមាជិក .., ចែករំលែកនូវចំណេះដឹង និងលទ្ធផលអំពី ការអនុវត្តគម្រោង INSPIRE ជូនដល់អ្នកចូលរួម, បង្កើនប្រសិទ្ធភាព នៃការងារទំនាក់ទំនង និងផ្សព្វផ្សាយគាំពារសង្គម កម្ពុជា និងបង្កើនកិច្ចសហការពាក់ព័ន្ធនានាលើការងារទំនាក់ទំនង និងផ្សព្វផ្សាយ ជាមួយស្ថាប័នផ្សព្វផ្សាយព័ត៌មាន។

សូមជម្រាបជូនថា គោលនយោបាយគាំពារសង្គម គឺជាយន្តការចម្បងមួយ ដើម្បីបង្កើតឲ្យ មានសេដ្ឋកិច្ច ដែលប្រកបដោយបរិយាបន្ន ដែលបង្កលក្ខណៈឲ្យកម្មករ និយោជិត វិស័យកាត់ដេរ បង្កឡើងដោយវិបត្តិសេដ្ឋកិច្ច និងក្រុមគ្រួសាររបស់ពួកគាត់ មានលទ្ធភាពកាត់បន្ថយភាពងាយរងគ្រោះ ដែលបង្ករឡើងដោយវិបត្តិសេដ្ឋកិច្ច។ ហើយពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តួចផ្តើមអនុវត្តគោលនយោបាយ គាំពាំសង្គមមួយចំនួន តាមរយៈបេឡាជាតិសន្តិសុខសង្គម (..) ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ។ តាមរយៈគោលនយោបាយនេះ កម្មករ និយោជិត អាចទទួលបាននូវ សេវាថែទាំសុខភាពនិងត្រូវបានគាំពារពីការរងរបួស នៅកន្លែងធ្វើការ ដែលមានសារៈសំខាន់ណាស់ ចំពោះសុខុមាលភាព និងភាពធន់របស់ ពួកគេ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២០ កម្មការិនីកាត់ដេរ សរុបចំនួនប្រមាណ ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភមាតុភាព ពីរដ្ឋាភិបាលដែលមានទឹកប្រាក់សរុបប្រមាណជា , លានដុល្លារអាម៉េរិក៕/V-PC