ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ​ឫស្សីកែវ ជ្រាបថា៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹក ទំហំ ៥០០ មម ទៅ ៤០០ មម នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានបាឡេ (ជ្រោយចង្វារ) ដែលត្រូវផ្អាកការផ្គត់ផ្គង់ទឹក ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ ។

ការកាត់ភ្ជាប់បំពង់មេនាំទឹក ទំហំ ៥០០មម ទៅ៤០០មម ខាងលើ តម្រូវឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្គត់ផ្គង់ទឹកប្រមាណជា ៨ ម៉ោង ចាប់ពីម៉ោង ២០:០០ នាទីយប់ ដល់ម៉ោង ០៤:០០នាទី ទៀបភ្លឺ នឹងអាចធ្វើឱ្យគុណភាពទឹក មានភាពល្អក់កករបន្តិចបន្តួច ក្រោយពេលធ្វើការកាត់ភ្ជាប់បំពង់មេនាំទឹករួច ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាប៕ V / N