ប្រែសម្រួលៈបំណង(VNEpress)៖ ខេត្តឡាយ ចាវ (Lai Chau )និងវិញ ហ្វ៊ុក(Vinh Phuc)ភាគខាងជើងវៀតណាម ត្រូវបានធ្វើអោយកក្រើករញ្ជួយដោយរញ្ជួយដីចំនួនពីរកាលពីដើមថ្ងៃសុក្រទី៣មីនា។រញ្ជួយដីទីមួយកំលាំង៤,៤រិច្ឆទ័រ បានកើតឡើងនៅម៉ោង៤និង៥០នាទីជិតភ្លឺ នៅក្នុងស្រុកមួយក្នុងខេត្តឡាយ ចាវ ហើយរញ្ជួយទីពីរកំលាំង៣,២រិច្ឆទ័រកើតឡើងនៅម៉ោងជាង៨ព្រឹកនៅក្នុងខេត្តវិញ ហ្វ៊ុក។
រញ្ជួយដីទាំងពីរមានស្នូលនៅជំរៅប្រមាណ១៦គីឡូម៉ែត្រក្រោមដី។
ខេត្តឡាយ ចាវ តាំងនៅលើទម្រផែនដីជួបគ្នាជាហេតុនាំអោយវាជួបការរញ្ជួយដីជាញឹកញាប់។រញ្ជួយខ្លាំងបំផុតក្នុងខេត្តនេះកំលាំង៦,៨រិច្ឆទ័រ បានកើតឡើងកាលពីឆ្នាំ១៩៨២ ដោយបណ្តាលអោយផ្ទះជាច្រើនបាក់និងស្រុតចូលក្នុងដី។រញ្ជួយចុងក្រោយបានកើតឡើងនៅឆ្នាំ២០២០ ដោយបង្កអោយបាក់ផ្ទះនិងរបួសសិស្សបួននាក់។
ខេត្តវិញ ហ្វ៊ុក កម្រជួបរញ្ជួយដី ហើយរញ្ជួយខ្លាំងបំផុតកំលាំង៥,៣រិច្ឆទ័របានកើតឡើងនៅឆ្នាំ១៩៥៨នៅក្នុងខេត្តភាគខាងជើងនេះ៕
គែមកញ្ចក់របេះធ្លាក់នៅសាលាមត្តេយ្យមួយនៅខេត្តឡាយ ចាវ ក្រោយរញ្ជួយដីកាលពីថ្ងៃ៣មីនា