នៅព្រឹកថ្ងៃទី៣ ខែមីនា លោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន តំណាងថ្នាក់ដឹកនាំអាជ្ញាធរមីន និងលោក ស៊ីវ ផេង អភិបាលរងខេត្តកំពត តំណាងឯកឧត្តមអភិបាលនៃគណអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំពិធីអបអរសាទរការប្រកាសខេត្តកំពតអស់មីន ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមេសា នាពេលខាងមុខ៕