ដោយៈតារារិទ្ធ/ភ្នំពេញៈសម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាឆ្នាំ ២០២២ជាឆ្នាំដែលជោគជ័យដ៏ធំបំផុតមួយសម្រាប់ការងារទូតរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅល្ងាចថ្ងៃទី៣ខែមីនាឆ្នាំ២០២៣ក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅវិមាសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍ថាខ្ញុំសុំយកឱកាសនេះដើម្បីថ្លែងការកើតសរសើរចំពោះការខិតខំប្រឹងប្រែងនិងសមិទ្ធផលសំខាន់ៗជា ច្រើនដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងការបរទេសសម្រេវបានក្នុងឆ្នាំ ២០២២ កន្លងទៅ។ ខ្ញុំក៏សុំកោតសរ សើរចំពោះវិភាគទានដ៏សំខាន់របស់ក្រសួងស្ថាប័នអង្គភាពពាក់ព័ន្ធក្នុងការចូ លរួមចំណែកធ្វើឲ្យឆ្នាំ ២០២២ ដែលជាឆ្នាំដែលជោគជ័យដ៏ធំបំផុតមួយសម្រាប់ការងារទូតរបស់កម្ពុជាយើង។

សម្តេចតេជោបានថ្លែងថាអង្គសន្និបាតបានពិភាក្សាអំពីការវិវត្តន៍នៃសភាពការ ណ៍ ឈានទៅវាយតម្លៃអំពីឥទ្ធិពលនៃការប្រែប្រួលដ៏ជ្រាលជ្រៅខាងភូមិសា ស្ត្រនយោបាយ យុទ្ធសាស្ត្រ និងសេដ្ឋ កិច្ច នវានុវត្តន៍និងបច្ចេកវិទ្យានិងបានពិចារណារិះរកឱកាស ការដ្ឋានកែទម្រង់ស្ថាប័ន ដើម្បីបង្កើនប្រសិទ្ធភាពការងារ ។

សម្តេចតេជោបន្តថាពិតណាស់ឆ្នាំ២០ ២២ គឺជាឆ្នាំសំខាន់សម្រាប់សមរភូមិការទូតរបស់យើងគឺជាឆ្នាំដែលកម្ពុជាទទួលតួនាទីជាប្រធានប្ដូរវេនអាស៊ានក្នុងខណៈការប្រឈមធំៗជាច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសហគមន៍តំបន់យើងនេះ ។ ទោះបីកម្ពុជាបានគ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បា តកូវីដ ១៩ និង បើកប្រទេសឡើងវិញហើយក៏ដោយការលេចឡើងនូវបញ្ហាថ្មីៗបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើវិស័យសុខាភិបាលសាធារណៈ។ ការប្រ កួតប្រជែងរវាងមហាអំណាចធំបំផុតទាំ ងពីរមានលក្ខណៈប្ដូរផ្ដាច់និងស្មុគស្មា ញបង្ករជាសម្ពាធធ្ងន់ធ្ងរដល់ប្រទេសនា នានៅក្នុងតំបន់ពិសេសមកលើកកម្ពុជាយើង ។ បញ្ហានយោបាយសន្តិសុខមនុ ស្សធម៌នៅមីយ៉ាន់ម៉ាគឺជាបញ្ហាសម្រាប់អាស៊ានហើយបន្ទុកសម្រាប់ការស្វែង រកដំណោះស្រាយសម្រាប់ប្រទេសនេះបានធ្លាក់មកលើកម្ពុជាក្នុងឋានៈជាប្រ ធានអាស៊ាននិងប្រេសិតពិសេសរបស់ប្រធានអាស៊ាន ។

សម្តេចតេជោបានបន្តថាស្ថានភាពនៅឧបទ្វីបកូរ៉េបានធ្លាក់ដុនដាបដោយសារ តែការបាញ់សាកមីស៊ីលច្រើនបំផុតមិន ធ្លាប់មានរបស់កូរ៉េខាងជើង ។ ក្នុងពេលដែលសភាពការណ៍នៅសមុទ្រចិនខាង ត្បូងរក្សាបាននូវភាពស្ងប់ស្ងាត់។បញ្ហាតៃវ៉ាន់បានក្លាយជាចំណុចក្តៅក្នុងទំនា ក់ទំនងចិនអាមេរិកពិសេសនៅពេលដែលទស្សនកិច្ចរបស់ប្រធានសភា ប៉េឡូស៊ី ដែលកើតឡើងចំថ្ងៃដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបើកកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងភ្នំពេញ ។

សម្តេចបន្តថា ប៉ុន្តែរឿងដែលគួរឱ្យរន្ធត់នឹងខូចសណ្ដាប់ធ្នាប់អន្តរជាតិនិងឯក រាជ្យរបស់មនុស្សគឺការធ្វើសង្គ្រាមរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ដែលមកដល់ ពេលនេះបានបងធ្វើឲ្យទាហាននិងជនស៊ីវិលរាប់ម៉ឺននាក់ស្លាប់និងរាប់លា ននាក់ភៀសខ្លួនហើយហេដ្ឋារចនាសម្ព័ ន្ធផ្ទះសម្បែងនិងទ្រព្យសម្បត្តិដ៏សន្ធឹកសន្ធាប់ត្រូវបានបំផ្លាញ។

សម្តេចបន្តថាព្រឹត្តិការណ៍ដែលកើតឡើ ងនៅតំបន់ក្នុងលោកបានជះឥទ្ធិពលដោយផ្ទាល់និងប្រយោជន៍មកលើកម្ពុ ជា បានបង្កជាសម្ពាធដ៏ធ្ងន់ធ្ងរមកលើអធិបតេយ្យភាព ឯករាជ្យ អព្យាក្រឹត្យសភាព ការសម្រេចចិត្តនានាខាងនយោ បាយរបស់យើង ។ទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ។ប៉ុន្តែដោយសារការប្រកាន់ភ្ជាប់នូវគោលនយោបាយការបរ ទេសមួយដែលឯករាជ្យផ្អែកលើច្បាប់ គិតផលប្រយោជន៍ស្នូលរបស់ជាតិ និងប្រជាជនយើង។ យើងបានប្រែក្លាយការប្រឈមទាំងនោះឲ្យទៅជាកាលានុវត្តភាពនិងបានបង្ហាញឲ្យឃើញសុឆន្ទៈពិតប្រាកដក្នុងការគោរពច្បាប់និងគោ លការណ៍ទាំងឡាយនិងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ៕